ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់អគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល​ការងារ​ដែលបាន​អនុវត្តដោយ អគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងឆ្នាំ២០១៨។
វត្តមានចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា ឯកឧត្តម លោកជំទាវ​អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីរាជការ​នៃ​អគ្គលេខា​ធិការដ្ឋាន។ កិច្ចប្រជុំបានពិនិត្យ​លទ្ធផលការងារ​ដែលអគ្គ​លេខាធិការដ្ឋាន បានអនុវត្ត និងបាន​សម្រេច​នៅក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅនេះ។
អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាសេនាធិការ​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលស្ថាប័នជាតិ​សម្របសម្រួល​ពហុវិស័យ​វិស័យ​ក្នុងកិច្ចការ​ប្រយុទ្ធ និងឆ្លើយតប​ទៅនឹង​ជំងឺ​អេដស៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិ បានថ្លែងការកោតសរសើរដោយស្មោះស្ម័គ្រ ជូនដល់ ឯកឧត្តម​អគ្គ​លេខា​ធិការ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្រ្តី​​រាជការ​ទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន ដែលបាន​ខិតខំ​បំពេញ​ភារកិច្ច និងទទួល​បានលទ្ធផល​ជោគ​ជ័យ​​នៅក្នុង​ឆ្នាំ​២០១៨នេះ។  ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បាន​បន្តលើកទឹកចិត្ត​ថ្នាក់ដឹកនាំ និងមន្រ្តី អគ្គលេខា​ធិការដ្ឋាន​ទាំងអស់ បន្តកិច្ច ខិតខំប្រឹងប្រែង បំពេញការងារ អោយបានកាន់តែប្រសើថែមទៀតនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តមបានផ្តល់ការលើទឹកចិត្តជូនថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ទាំងអស់ អោយខិតខំកសាងសមត្ថភាព និងបន្តរៀនសូត្រ តាមរយៈប្រព័ន្ធព័តមានដ៏សម្បូរបែប និង​ចាំបាច់​រៀបចំ​ផែនការ​បណ្តុះបណ្តាល​បន្តនៅក្នុង​អាជីព​ជាមន្រ្តី​រាជការ។