ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ត្រូវបានជ្រើសតាំងជាប្រធានកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨

 នៅព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP: United Nations Economic and Social Commission for Asia and the Pacific) ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានជ្រើសតាំងជាប្រធានកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍សម្រាប់រយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៨ ដល់២០២០។


កិច្ចប្រជុំនេះប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន២៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមមាន អាហ្វកានីស្ថាន អូស្ត្រាលី អាហ្សែបៃហ្សង បង់ក្លាដែស កម្ពុជា ចិន ហ្វ៊ីជី អីុរ៉ង់ ឥណ្ឌូណេស៊ី គីរីបាស ឡាវ ម៉ាឡេស៊ី កោះម៉ាសាល ណេប៉ាល់ ប៉ាគីស្ថាន ប៉ាពូអាស៊ីណូវែលហ្គីណេ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ ទីម័រឡេស វៀតណាម
ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តការប្តេជ្ញាចិត្តក្នុងចំណោមរដ្ឋជាសមាជិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ អង្គប្រជុំបានលើកឡើងម្តងហើយម្តងទៀត និងឯកភាពគ្នាថា ទោះបីជាមានវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងតំបន់ក៏ដោយ ក៏មេរោគអេដស៍មិនទាន់ចប់នៅឡើយទេ។ ដូច្នេះ យើងត្រូវជម្នះនូវបញ្ហានានា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានាដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ក្នុងការបញ្ចប់មេរោគអេដស៍នៅឆ្នាំ២០៣០។