ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតី ទទួលភារកិច្ច ជាថ្នាក់ដឹកនាំនៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចបន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល

នាព្រឹកថ្ងៃពុធ ១ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ យន្តការសម្របសម្រួល​មូលនិធិសកលស​ម្រាប់មណ្ឌលតំណាង​តំបន់ប៉ាស៊ីហ្វិក​ខាងលិច ដែលមានប្រទេស​២២ជាសមាជិក រួមមាន៖ ១-កម្ពុជា ២-កោះឃុក ៣-ហ្វ៊ីជី ៤-មីក្រូណេស៊ី ៥-គិរីបាទី ៦-ឡាវ ៧-ម៉ាឡេស៊ី ៨-ណូរូ ៩-ប៉ាពូអាស៊ីនូវែលហ្គីណេ ១០-ហ្វីលីពីន ១១-សាម័រ ១២-សិង្ហបុរី ១៣-កោះសូឡូម៉ុង ១៤-វ៉ានូទូ ១៥-វៀតណាម ១៦-ព្រុយណេ ១៧-ចិន ១៨-កោះម៉ាសាល ១៩-ម៉ុងហ្គោលី ២០-ប៉ាឡៅ ២១-តុងហ្កា និង២២-ទូវ៉ាលូ) បានរៀបចំពិធីផ្ទេរភាកិច្ចថ្នាក់ដឹកនាំ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំយន្តការមណ្ឌល​តំណាងដែលមកពីប្រទេស វ៉ានូទូ ហ្វីជី និង ប៉ាពូអាស៊ីណូវែលហ្គីណេ ថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួល​មូលនិធិសកលកម្ពុជា នាយកអង្គការ​យូអិនអេដស៍ប្រចាំកម្ពុជា តំណាងអង្គការសុខភាព​ពិភពលោកប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍​ប្រមាណជាង៥០នាក់។

គួររំលឹកថា ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមណ្ឌលតំណាង​ប៉ាស៊ីហ្វិកខាងលិច ព្រមជាមួយនឹងការ​ទំនុកបម្រុងពី រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល យន្តការសម្របសម្រួលមូលនិធិសកល​សម្រាប់មណ្ឌល​តំណាងតំបន់​ប៉ាស៊ីហ្វិកខាងលិច បានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ដល់២៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយជោគជ័យ ហើយជាលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ  អេដស៍ ត្រូវបានជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាភិបាល​នៃមូលនិធិសកលប្រចាំ​មណ្ឌលតំបន់​ប៉ាស៊ីហ្វិកខាងលិច។ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងទទួលភារកិច្ចដឹកនាំសម្របសម្រួល​ក្នុងនាមជាសមាជិក​ក្រុមប្រឹក្សាភិបាល​របស់មូលនិធិសកល តំណាងអោយមណ្ឌល​តំបន់ប៉ាស៊ីហ្វិក​ខាងលិច ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។