National AIDS Authority
ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជាអធិបតីសម្ភោធសមិទ្ធផល ផ្លូវ និងសាលាបុណ្យ ដែលបានកសាង ក្នុងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានការរៀបចំពិធី​សម្ពោធផ្លូវ​នៅភូមិស្លាបលែង និងសាលាបុណ្យ នៅភូមិត្រពាំងស្យា ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកបរសេដ្ឋ ដោយមានប្រជាពលរដ្ឋ​ចូលរួមប្រមាណជាង៤០០នាក់។ ចូលរួមក្នុងពិធីនេះរួមមានឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំស្វាយរំពារ លោកអភិបាលរងស្រុកបរសេដ្ឋ មេឃុំ និងមេភូមិផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងបានសុខសន្តិភាព២០ឆ្នាំហើយ។ យើងនឹងបន្តបានសុខសប្បាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ យើងអាចជួបគ្នាបាននៅថ្ងៃនេះ ក៏ដោយសារមានសុខសន្តិភាព។ ដោយសារស្រុកយើងមានសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបអ្នកវិនិយោគមកបណ្តាក់ទុនមករកស៊ី ហើយកូនចៅយើងមានការងារធ្វើ។ រាជរដ្ឋាភិបាលខិតខំ​បង្កើតការងារ​ឱ្យកូនចៅយើងធ្វើ។ ប្រាក់ខែកម្មករប្រមាណ ២លានដុល្លារចូលមក​ស្រុកបរសេដ្ឋក្នុងមួយខែៗ។

គោលនយោបាយគណបក្សប្រជាជនកម្ពុជាគឺរក្សាសន្តិភាព។ យើងចង់បានសុខសន្តិភាព បន្តការអភិវឌ្ឍ និងបន្តនិរន្តរភាពសង្គម។ អ្នកផ្សេងគេចង់​ដណ្តើមអំណាច ដោយការបង្កនូវការ​រាំងស្ទះការអភិវឌ្ឍ ការលាបពណ៌ និងការបង្កឱ្យមានចលាចល។ ពួកគាត់ទៅប្រាប់បរទេស​កុំឱ្យមកវិនិយោគ  និងឃោសនាបង្កការរាំងស្ទះ​ដល់ដំណើរការបោះឆ្នោត ហើយស្រែកថាស្នេហាជាតិ។ ជាក់ស្តែង ទង្វើទាំងនោះរបស់ពួកគាត់​ជាអំពើក្បត់ជាតិ។

ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ នៅពេលបោះឆ្នោតមានគណបក្សច្រើន ហើយយើងរៀបចំ​ការបោះឆ្នោត​ជាទៀងទាត់ ៥ឆ្នាំម្តង។  ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នា​ស្រលាញ់ប្រជាធិប តេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរង​ការផាកពិន័យជាប្រាក់ និងទទួលរងការចោទ​ប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។

ចាប់ពីឆ្នាំ២០១៩ យើងធ្វើច្បាប់ឱ្យកម្មករមានប្រាក់ចូល និវត្តន៍។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល។ ដូច្នេះយើងត្រូវគាំ​ទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនយោបាយ​នេះទៅទៀត។ កម្មកររបស់យើងបានទទួល​អត្ថប្រយោជន៍​ជាច្រើនកន្លងមក ហើយនឹងបន្ត​ទទួលបាន​អត្ថប្រយោជន៍​តទៅទៀត​នៅអាណត្តិខាងមុខ។ ពីឆ្នាំ២០១៨ដល់២០២៣ ប្រាក់ខែកម្មករយ៉ាងតិចនឹង​ទទួលបាន១លានរៀល។ ដូច្នេះ ត្រូវបន្តរក្សាសមិទ្ធផល​ដែលយើងមាន និងអត្ថប្រយោជន៍​ដែលយើងទទួលបាន ដោយនាំគ្នាបោះឆ្នោត​ជូនគណបក្ស ប្រជាជនកម្ពុជា។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់​សមាជិកអង្គពិធីទាំងអស់ថា យើងស្រឡាញ់​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា នាំគ្នាទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឱ្យ​ចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។