ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាព និងដឹកនាំ ចំកិច្ចប្រជុំពេញអង្គនៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨

នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​បានរៀបចំ​កិច្ចប្រជុំ​ពេញអង្គ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំពេញអង្គនៃ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាកិច្ចប្រជុំប្រចាំឆមាស ដោយមានវត្តមាន អញ្ចើញចូលរួម ដោយ
•    ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធាន  គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃស្ថាប័ន ក្រសួង រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលរាជធានី ខេត្ត និង ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
•    ឯកឧត្តមលោកជំទាវ លោក លោកស្រីជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធនឹងជំងឺអេដស៍ នៃស្ថាប័ន ក្រសួង រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលរាជធានី ខេត្ត
•    តំណាងដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និងអន្តរជាតិ ។

កិច្ចប្រជុំ បានពិនិត្យ និងពិគ្រោះពិភាក្សាលើí
1.    របាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបទៅនឹងជំងឺអេដស៍ និងមេរោគអេដស៍ រយៈពេល៦ខែដើមឆ្នាំ២០១៨ និងទិសដៅបន្តរយៈពេល៦ខែចុងឆ្នាំ២០១៨ 
2.    បច្ចុប្បន្នភាពនៃស្ថានភាពរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
3.    ពិគ្រោះពិភាក្សាលើ និយាមប្រតិបត្តិសម្រាប់ការធ្វើសមាហរណកម្មកម្មវិធីអេដស៍នៅក្នុងផែនការអភិវឌ្ឍឃុំ-សង្កាត់ និងផែនការវិនិយោគឃុំ-សង្កាត់
4.    ការដាក់បញ្ចូលសេវាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងមូលនិធិសមធម៌
5.    ការបង្ហាញ និងអនុម័តនូវសេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០១៨ ។
 
កិច្ចប្រជុំបាន ពិគ្រោះពិភាក្សា រកដំណោះស្រាយសំរាប់បញ្ហាប្រឈម និង សម្រេចដាក់ទិសដៅសកម្មភាពការងារជាបន្តបន្ទាប់ទៀតដែលរួមមាន៖
•    រៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ សំរាប់៥ឆ្នាំបន្តទៀត ២០១៩-២០២៥។
•    ដាក់អោយអនុវត្តនិយាមប្រតិបត្តិម្រាប់ការធ្វើសមាហរណកម្មកម្មវិធីអេដស៍ នៅក្នុងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ។
•    គណៈកម្មាធិការអេដស៍ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការ ចលនាធនធាន កញ្ចប់ថវិកា និង ចងក្រងបទអន្តរាគមន៍ពហុវិស័យស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដែលបានកំណត់។
•    បន្តស្នើសុំការគាំទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំរាប់ការផ្តល់ និង ពង្រីកថវិកាជាតិជូន ស្ថាប័ន ក្រសួង រដ្ឋបាលរាជធានីខេត្ត ជូនដល់កម្មវិធីប្រយុទ្ធ និង ឆ្លើយតបទៅនឹងជំងឺអេដស៍ របស់ក្រសួងស្ថាប័ន និងរដ្ឋាបាលថ្នាក់ក្រោមជាតិ។
•    សហការ និង សម្របសម្រួលអោយមានបរិយាកាសអំណោយផល អប់រំ បង្ការការចម្លង    មេរោគអេដស៍ និងស្វែងរក ករណីឆ្លងមេរោគអេដស៍ថ្មី និងបញ្ជូនទៅទទួលសេវាថែទាំព្យាបាល ជាពិសេសនៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។ 
•    បន្តវាយតម្លៃ កំរិតជីវភាព ការលំបាក និងផ្តល់ប័ណ្ណក្រីក្រជូនដល់ក្រុមគ្រួសារ រស់នៅជាមួយមេរោគអេដស៍ ជាបន្តទៀត និង ជំរុញការផ្តល់-ទទួលសេវាថែទាំ ព្យាបាល ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្រីក្រ ដោយមានការគាំទ្រពីមូលនិធិសមធម៌។
•    បន្តពង្រីក បទអន្តរាគមន៍ និង សេវា ថែទាំព្យាបាល អប់រំ និង បង្ការ ការចម្លងមេរោគអេដស៍ នៅតាមសហគ្រាស រោងចក្រ និង កន្លែងធ្វើការ និងការប្រើប្រាស់សេវា និង ទទួលផលប្រយោជន៍ ពីបេឡាជាតិ សន្តិសុខសង្គម ។ 
•    និង បន្តផ្សព្វផ្សាយអប់រំច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគ   អេដស៍ និងជំងឺអេដស៍ ជាបន្តទៀត។