ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវក្នុងការឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា

នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ នៅ សណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជាអធិបតី បើកសិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពីការរៀបចំផែនទី​បង្ហាញផ្លូវ​ក្នុងការឆ្លើយតបនឹង    មេរោគ​អេដស៍និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា។ 
អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលា មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដែលជា​សមាជិក សមាជិកា នៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល ក្រុមតំណាងប្រជាពលរដ្ឋ ដែលរស់នៅ​ជាមួយមេរោគ ឬ ទទួលផលប៉ះពាល់ពីជំងឺ អេដស៍ គ្រុនចាញ់ និងរបេង និងជាពិសេស​ដោយមានការ​ចូលរួមពីសំណាក់ លោកនាយកកម្មវិធី​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍​ប្រចាំតំបន់អាស៊ី បាស៊ីហ្វិកផង ។  
អង្គសិក្ខាសាលា ពិនិត្យ ពិភាក្សាពិគ្រោះយោបល់ អំពីទស្សនវិស័យដែលចង្អុលទិសដល់​ការរៀបចំផែនទីបង្ហាញផ្លូវ​មួយដ៏មានប្រសិទ្ធភាព    ការធានា​និរន្តរភាពនៃការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ប្រទេសកម្ពុជា ។
សិក្ខាសាលា នឹងពិភាក្សា កំណត់ កាត់បន្ថយហានិភ័យដែលរារាំងដល់ការធានាចីរភាពនៃការឆ្លើយតប​នឹងមេរោគអេដស៍និងជំងឺអេដស៍ នៅ​ប្រទេស​កម្ពុជា ដោយដាក់ចេញជា​ផែនការគោលដៅ​សកម្មភាព កាត់បន្ថយ​ហានិភ័យ​ទាំងនោះ ។ លទ្ធផលនៃការពិគ្រោះយោបល់​នឹងត្រូវបាន​យកទៅ ប្រើប្រាស់​ក្នុងដំណើរការ​វាយតម្លៃ និងលើកយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យសម្រាប់ឆ្លើយតប​នឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០១៩-២០២៣​​ខាងមុខផង។
គ្រាដែលជំនួយក្រៅប្រទេសត្រូវបានកាត់បន្ថយនោះ រាជរដ្ឋាភិបាលកម្ពុជាបានរួមចំណែកជាថវិកាចំនួន ៣,៧លានដុល្លារ ក្នុងការទិញឱសថ ប្រឆាំង​មេរោគអេដស៍ និងឱសថព្យាបាលជំងឺឱកាសនិយម ពីឆ្នាំ២០១៥ ដល់២០១៧ ហើយកម្ពុជានឹង​បន្ថែមកញ្ចប់​ថវិកានេះរហូតដល់ ៤,៥​លាន​ដុល្លារ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ក្នុងការទិញឱសថទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជា​ឯកភាព​ក្នុងការផ្តល់​សហហិរញ្ញវត្ថុ ៥,២លានដុល្លារ ដើម្បីទាក់ទាញ​នូវការគាំទ្រ​ពេញលេញ​នូវសំណើថវិកា ៤១,៦លានដុល្លារ ពីមូលនិធិសកល នៅឆ្នាំ២០១៨-២០២០។
បន្ថែមពីលើនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិងកំពុងជំរុញ​ឱ្យមានការគាំទ្រ​ពហុវិស័យក្នុងការ​ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលក្នុងនោះ ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ជារដ្ឋបាល​ថ្នាក់ក្រោមជាតិ ដែល សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវជំរុញ​ឱ្យរៀបចំ​កញ្ចប់ថវិកាប្រយុទ្ធនឹងជំងឺអេដស៍ផ្ទាល់របស់   ស្ថាប័ន អង្គភាពដែលមានមុខងារចូលរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ មុខងារ របស់ក្រសួង ស្ថាប័ន និង អង្គភាព រៀងៗខ្លួន។