ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជួបសំណេះសំណាលជាមួយ ក្មួយៗកម្មករ កម្មការនី ជាងពីពាន់នាក់ នៅភារីមានជ័យ ស្រុកបរសេដ្ឋ

នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន២២០០នាក់ នៅឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះផងដែរមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកបរសេដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារចុះជួយឃុំភារីមានជ័យ តំណាងមន្ទីរការងារខេត្តកំពង់ស្ពឺ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបរសេដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំភារីមានជ័យ។ 
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម ឈឹម ឃិនដារ៉េត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំភារីមានជ័យ និងលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ដែលជម្រាបជូនបងប្អូនកម្មករអំពីកិច្ចប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរអំពីការដំឡើងប្រាក់ខែ ការផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និងការដាក់សំណួរឱ្យកម្មការិនីឆ្លើយ ដើម្បីទទួលបានរង្វាន់រួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមានប្រជាធិប តេយ្យ។ បើយើងស្រឡាញ់ប្រជាធិបតេយ្យត្រូវនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ពេលទៅបោះឆ្នោតយើងមានសញ្ញាសម្គាល់គឺថា ម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ តែបើអ្នកមិនទៅបោះឆ្នោតបានន័យថា អ្នកមិនស្រឡាញ់ប្រជាធិបតេយ្យ អ្នកស្រឡាញ់របបផ្តាច់ការម្រាមដៃអ្នកមិនមានជ្រលក់ទឹកខ្មៅ ធ្វើឱ្យគេស្រួលសម្គាល់ថា ជាអ្នកគាំទ្រពួកឧទ្ទាមក្បត់ជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា 
អនាគតយើងនឹងភ្លឺស្វាងនៅក្នុងពេលដែលគណបក្ស ប្រជាជនកម្ពុជានៅបន្តកាន់អំណាច។ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាល និងបន្តផ្តល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនីយើង ដូចជា ១) ការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ ២) មានប្រាក់សោធននិវត្តន៍ពេលចាស់ទៅ ដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៩ និង ៣) ទទួលបានរបបសន្តិសុខសង្គមនៅពេលមានជំងឺ ឬគ្រោះថ្នាក់ការងារ។ លើសពីនេះ កម្មការិនីដែលមានផ្ទៃពោះ ត្រូវបានអនុញ្ញាតឱ្យចេញពីធ្វើការមុនម៉ោង ១៥នាទី និងឈប់ សម្រាកសម្រាលមាតុភាព ៣ខែដោយមានប្រាក់ខែ ១២០%។ 
បើនិយាយពីឃុំភារីមានជ័យ មានកម្មករ២២០០នាក់ ហើយបើម្នាក់ៗមានប្រាក់់ខែតែ១៧០ដុល្លារនោះ ប្រាក់ចូូលមកភារីមានជ័យក្នុងមួយខែៗគឺជាង៣៧ម៉ឺនដុល្លារ។ អ្នកស្រុកមានជីវភាពធូរធារ ម្នាក់ៗកាន់តែស្អាត។ អ្នកកំពង់ស្ពឺមានអ្នកស្អាតៗច្រើន កម្មករកម្មការិនីពីកំពង់ស្ពឺយើងបានជាប់ជាបវរកញ្ញា និងប្រុសស្អាតរោងចក្រទូទាំងប្រទេស។ ហើយអ្នកប្រាជ្ញដ៏ធំគឺ សម្តេចសង្ឃរាជជួន ណាត ក៏ជាអ្នកកំពង់ស្ពឺផងដែរ។
 ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ខ្មែរលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦។ ឥឡូវយើងទៅសុំលុយគេ គេលែងឱ្យហើយ គឺគេឱ្យខ្ចី។ ពួកប្រឆាំងគេទទួលស្គាល់ថាមានការអភិវឌ្ឍ តែថាប្រជាជនជំពាក់គេវ័ន្ធក។ ប្រទេសកាន់តែមាន ជំពាក់គេកាន់តែច្រើន។ អាម៉េរិកជំពាក់លុយគេច្រើនជាងគេ ហើយនៅអាស៊ានអ្នកជំពាក់លុយច្រើនជាងគេគឺសិង្ហបុរី។ រឿងជំពាក់ធនាគារជារឿងធម្មតា។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវថា យើងត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំឱ្យមានសន្តិភាព និងបន្តអត្ថប្រយោជន៍ជូនកម្មករ និងការអភិវឌ្ឍន៍ជាតិទាំងមូល ហើយបានជូនពរកម្មករ កម្មការិនី និងប្រជាជនដែលចូលរួមក្នុងពិធីជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។