ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

លិខិតអបសាទរ របស់លោកស្រីបណ្ឌិត Carole Presern ប្រធានការិយាល័យ កិច្ចការក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល ជូនឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

ឯកឧត្តម

ជាដំបូង​អនុញ្ញាតិអោយខ្ញុំ ថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ច ដែលឯកឧត្តម និងក្រុមការងារ​របស់ឯកឧត្តម បានទទួលរូបខ្ញុំ ក្នុងឱកាសខ្ញុំមានកិត្តិយស​បានមកចូលរួម ក្នុងកិច្ចប្រជុំមណ្ឌលតំណាង​តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលលោកស្រី Siula Bulu សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន បានអញ្ជើញខ្ញុំ​ ។ ក្រៅពីការចូលរួម​ពិភាក្សាក្នុងកិច្ចប្រជុំ ក៏ជាឱកាសដែលខ្ញុំ​បានស្គាល់​ប្រទេស​ដ៏វិសេសវិសាល​របស់ឯកឧត្តម កាន់តែច្រើនថែមទៀត។ ទស្សនៈកិច្ច​ទៅកាន់​ប្រាសាទអង្គរវត្ត ជាអនុស្សវរីដែល​ពុំអាចបំភ្លេចបាន ហើយមគ្គុទេសណែនាំក៏បានធ្វើការពន្យល់អំពីប្រសាទនានា បានយ៉ាងក្បោះក្បាយ។ អាហាសាមគ្គីពេលល្ងាច និង ការសម្តែងសិល្បះ បានធ្វើអោយខ្ញុំស្គាល់​ប្រជាជនកម្ពុជា​កាន់ច្រើន​ថែមទៀត ហើយខ្ញុំបាន​សន្យាខ្លួនឯងថា នឹងត្រឡប់មក​កម្ពុជាសារជាថ្មី។ ដូចដែលខ្ញុំធ្លាប់បាន​ជំរាបជូនឯកឧត្តមថា ខ្ញុំធ្លាប់បានបំពេញការងារជាឆ្មបនៅកម្ពុជាក្នុងឆ្នាំ១៩៨១ នៅជំរំណងសាម៉េត។ ដូចដែលឯកឧត្តមបានជ្រាបច្បាស់​ជាងគេ​ទាំងអស់ថា នៅគ្រានោះកម្ពុជាបានស្ថិត​នៅយុគសម័យខ្មៅងងិត យ៉ាងនេះហើយទើប ខ្ញុំពិតជារីករាយក្រៃលែង​ដោយបានឃើញ កម្ពុជាត្រូវបានកសាងឡើងវិញ ប្រកបដោយ​ថាមពល និងការប្តេជ្ញាចិត្ត​។

ចំណុចទី២ ខ្ញុំសូមអបអរសាទរ ឯកឧត្តមសារជាថ្មី ចំពោះការជាប់ឆ្នោតរបស់ឯកឧត្តមជាសមាជិក ក្រុមប្រឹក្សាភិបាល​មូលនិធិសកល។​​ ខ្ញុំពិតជា​ទន្ទឹងធ្វើការងារ​ជាមួយ​ឯកឧត្តម​នៅពេលខាងមុខ ហើយសូម​ ឯកឧត្តម ទំនាក់ទំនងមកខ្ញុំ ប្រសិនបើ ឯកឧត្តម ត្រូវការព័តមានណាមួយ។​

ដោយក្តីភាតរ

Carole Presern

ប្រធានការិយាល័យ កិច្ចការក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល