ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល

នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការ​សម្របសម្រួលមូលនិធិសកល​បានអញ្ជើញជា​អធិបតីក្នុងពិធីផ្ទេរតំណែង​ប្រធានគណៈកម្មាធិការសម្របសម្រួល​មូលនិធិសកល(CCC) ដោយមានការចូល រួមពីឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាណត្តិថ្មីរបស់ CCC រួមជាមួយថ្នាក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាង​កម្មវិធី​ជាតិ​ទទួល​បន្ទុក​ជំងឺអេដស៍  របេង និងគ្រុនចាញ់ តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នសាសនា ឧត្តមសិក្សា សង្គមស៊ីវិល និងជនរងផលប៉ះពាល់ពីជំងឺទាំង៣ខាងលើផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា CCC ជាវេទិកានៃសម្លេងជនរងផលប៉ះពាល់ និងជាវេទិកាផ្លាស់ប្តូរមតិរបស់ដៃគូអភិវឌ្ឍន៍ផងដែរ។ បន្ទាប់តទៅនេះ ឯកឧត្តមសង្ឃឹមថា​កម្មវិធី​ជាតិ​នឹង​អនុវត្ត​កម្មវិធី​ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់។
កម្មវិធីជាតិត្រូវខិតខំ​ស្រូបយកថវិកា​អនុវត្ត​គម្រោង ដើម្បីយើងទទួលបានលទ្ធផលល្អ​ក្នុងអនុវត្តកម្មវិធី។ ដូច្នេះអ្នកអនុវត្តកម្មវិធីផ្ទាល់  ត្រូវសាមគ្គីគ្នាឱ្យបានជិតស្និទ្ធ អនុវត្តឱ្យបានលឿន និងបានជោគជ័យ។

ការសម្រេចរបស់រាជរដ្ឋាភិបាល​ក្នុងការ​ប្រគល់​ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន CCC និងជាអ្នកទទួលជំនួយផ្ទាល់  គឺជាការសម្រេចដ៏ត្រឹមត្រូវ។ ចាប់ពីពេលនេះតទៅ​អាចឱ្យ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​យល់ ដឹងពីផ្នែកសុខាភិបាល​ដែលក្លាយជាបន្ទុក​កាន់តែធ្ងន់។ ហើយនៅអនាគត យើងអាចជួយអង្គការក្រៅរដ្ឋាភិបាល​ដែលជាអ្នកធ្វើការជាមួយ​ប្រជាជន​រងផលប៉ះពាល់ពី​ជំងឺទាំងនេះផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា យើងនៅមាន​បញ្ហាសេសសល់​ចំនួន២ដែលត្រូវ​បន្តដោះស្រាយគឺ : ១) កែសម្រួលសៀវភៅណែនាំស្តីពីអភិបាលកិច្ច (Governance Manual) ដោយយើងត្រូវមានអនុប្រធាន៣ និង២) បើត្រូវការទីប្រឹក្សាបច្ចេកទេស (TA) មូលនិធិសកលនឹងជួយ។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីថា  ឯកឧត្តមត្រូវបានជ្រើសតាំងជា​សមាជិក​ក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល កាលពីថ្ងៃទី២៦ មេសាកន្លងទៅថ្មីៗនេះ។ នេះជាមោទនភាពសម្រាប់កម្ពុជា ហើយយើង​នឹងទៅប្រជុំកៀរគរ​ជំនួយ​នៅមូលនិធិសកល។ ក្នុងតួនាទីថ្មីនៅក្រុមប្រឹក្សាភិបាល​របស់មូលនិធិសកល កម្ពុជាយើងមានសិទ្ធិជ្រើសរើស​អ្នកជំនាញចូលធ្វើការ​ក្នុង គណៈកម្មាធិការ : 1) សីលធម៌និងអភិបាលកិច្ច (Ethic and Governance) 2) សវនកម្មនិងហិរញ្ញវត្ថុ (Audit and Finance) និង 3) យុទ្ធសាស្ត្រ (Strategy)។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជូនពរឯកឧត្តម ហែម វណ្ណឌី ដែលជាប្រធានថ្មីឱ្យទទួលបានជោគជ័យ និងខំស្រូបយកជំនួយមកអនុវត្តឱ្យបានច្រើន ដើម្បីអាចឱ្យយើងទៅសុំជំនួយបន្តទៅទៀត។

នៅក្នុងតួនាទីជាប្រធានថ្មីរបស់CCC ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអបអរសាទរដែលឯកឧត្តមទេសរដ្ឋមន្រ្តីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ​ចំពោះសមិទ្ធផល​ដ៏ធំធេង​ក្នុងអាណត្តិដឹកនាំ​របស់ឯកឧត្តមទេសរដ្ឋមន្រ្តី រួមជាមួយនឹងកិច្ចប្រឹងប្រែង​របស់កម្មវិធីជាតិ ដែលបានលើក មុខមាត់ប្រទេសកម្ពុជាលើ​ឆាកអន្តរជាតិក្នុងការសម្រេចបាន​ជោគជ័យមុនផែនការ។

ឯកឧត្តមបានការប្តេជ្ញាថានឹងបន្តដឹកនាំឱ្យបានជោគជ័យ។ ឯកឧត្តមបានបន្តថា នេះជាការបើកសករាជថ្មីនៃទំនាក់ទំនង រវាងរាជរដ្ឋាភិបាល និងមូលនិធិសកល។ ហើយយើងនឹងពង្រឹង ភាពជា​ម្ចាស់របស់​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្តគម្រោង។ មុននឹងបញ្ចប់ ឯកឧត្តមបានសន្យាថា  នឹងគោរពនិងប្រតិបត្តិ​​តាមវិធានប្រតិបត្តិការ​ស្តង់ដារ ព្រោះថា យើងជិះទូកតែមួយរួមគ្នា និងមានវាសនាតែមួយរួមគ្នា។ ឯកឧត្តមក៏សន្យាថានឹងត្រៀមលក្ខណៈគ្រប់ពេលដើម្បីដោះស្រាយការងារ ដើម្បីឱ្យរាជរដ្ឋាភិបាលមាន​មោទនភាពក្នុង​កិច្ចសហប្រតិបត្តិការនេះ​ហើយកិច្ចសហប្រតិបត្តិការនឹងត្រូវបានពង្រឹង និងពង្រីក។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី បានលើកកែវស្រាជាមួយអង្គពិធី ដើម្បីអបអរសាទរពិធីផ្ទេរតំណែង​ប្រធានគណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសកល​ប្រកបដោយភាព​សប្បាយរីករាយ និងស្និទ្ធស្នាល នៅក្នុងស្មារតីជាភាតរៈ និងការទទួលខុសត្រូវខ្ពស់។