ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំវេទិកាសាធារណៈ ដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅឃុំ ពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានដឹកនាំវេទិកាសាធារណៈ ដើម្បីដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋាន នៅវត្តក្រាំងគងពិសី ក្នុងភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៧០០នាក់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលចូលរួមក្នុងវេទិកា ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថានៅក្នុងពិភពលោកមានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចលើ៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ អគ្គិសនី និងទឹកស្អាតប្រើប្រាស់។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្មែរយើងមាន១២រូបចុះហត្ថលេខា ដែលឯកឧត្តមជាហត្ថលេខីមួយរូប។ ទម្រាំបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងចរចាច្រើនណាស់។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់ហើយ។ តាមកិច្ចព្រមព្រៀងយើងមានអ៊ុនតាក់ មានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបានបង្កើតរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើមិនសុខចិត្តអាចប្តឹងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ គណបក្សសង្រ្គោះជាតិត្រូវរំលាយហើយ គឺចប់ហើយ កុំសង្ឃឹមថារស់រានមានជីវិតឡើងវិញ។ ការដែលបក្សត្រូវរំលាយគឺដោយសារប្រធានបក្ស​ថាទទួលបញ្ជាពីបរទេស​ឱ្យមកធ្វើនយោបាយផ្តួលរំលំ​រដ្ឋាភិបាលស្របច្បាប់នៅស្រុកខ្មែរ។ ឥឡូវពួកគាត់ទៅ​អំពាវនាវឱ្យគេឈប់ទិញ​ឥវ៉ាន់ពីកម្ពុជា នោះហើយគឺជាទង្វើក្បត់ជាតិ។ ហើយគេនាំគ្នា​បង្កើតចលនាសង្រ្គោះជាតិ នោះគឺជាចលនាឧទ្ទាមហើយ ដែលជាអំពើក្បត់ជាតិផងដែរ។ ស្រុកខ្មែរគ្មានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយ​ដែលមានវិបត្តិ ដោយសារពួកគាត់​ខំពន្យុះអ្នកស្រុកឱ្យស្អប់រាជរដ្ឋាភិបាល ដើម្បីធ្វើបដិវត្តន៍ពណ៌។
សព្វថ្ងៃ រាជរដ្ឋាភិបាល​ក៏បានខិតខំដំឡើង​ប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពី​របបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកា​សម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់កម្មករយើងមាន​ប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។ 
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើការ​ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ យើងមានសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋខ្មែរ​នឹងទទួលបាន​អត្ថប្រយោជន៍ពីស្ថិរភាព និងកំណើនសេដ្ឋកិច្ច។