ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុញ្ញាតិអោយអ្នកជំនាញជួយមូលនិធិសាកលដើម្បីធ្វើបុរេសិក្សាអំពីស្ថានភាពនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ

នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអនុញ្ញាតិអោយ​អ្នកជំនាញទទួលភារកិច្​ចពីមូលនិធិសាកល​ដើម្បីធ្វើបុរេសិក្សា​អំពីស្ថានភាព​នៃការអនុវត្ត​គម្រោងកម្មវិធី​ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល​គម្រោងប្រយុទ្ធនឹងជំងឺទាំងបី នាពេលខាងមុខបន្ទាប់ពី​បានចាប់ផ្ដើមធ្វើការសិក្សាវាយតម្លៃកាលពីឆ្នាំទៅ ។
គួររំលឹកថា ដើម្បីអោយដំណើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ បន្តទទួលបានជោគជ័យកាន់តែខ្លាំងបន្ថែមទៀត​សម្រាប់ប្រយុទ្ធនឹងជំងឺទាំងបី​នាពេលខាងមុខ និង សម្របជាមួយធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ពេលវេលា រួមជាមួយគោលដៅ និងផែនការនៃគម្រោងកម្មវិធីកម្រិតសសកល ក៏ដូចជាប្រទេសទទួលជំនួយមូលនិធិនីមួយៗ មូលនិធិសាកលតែងតែបានរៀបចំការសិក្សា ពីលទ្ធផល និងជោគជ័យ ទទួលបានក៏ដូចជា បញ្ហាប្រឈម យន្តការសម្របសម្រួល​ដែលតម្រូវឱ្យមានការ​កែសម្រួលស្របទៅតាម​ស្ថានភាពជាក់ស្តែង។   
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានមូលនិធិសាកល ទទួលស្គាល់ និងបានចាត់ទុកថា ជាប្រទេសមួយនៅក្នុងចំណោមប្រទេស ដែលគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ ទទួលបានលទ្ធផល ផ្លែផ្កា ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ជាង ប្រទេសផ្សេងៗទៀត (High Impact Countries)។