ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលស្រោមអនាម័យ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨

នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រគល់​ទទួលស្រោមអនាម័យចំនួន ៦៤៨.០០០ស្រោម មានតម្លៃស្មើ ១០៣.៦៨០ ដុល្លារអាម៉េរិក ពី         ឯកឧត្តម ពិន ឈិន ទីប្រឹក្សាពិសេសក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ឈាន ឆ្ពោះទៅការបញ្ឈប់ការ​ឆ្លងរីករាលដាល​មេរោគអេដស៍/ជំងឺអេដស៍​នៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី​បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម ពិន ឈិន ដែលបានឧបត្ថម្ភជាស្រោមអនាម័យ​ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាការរួមចំណែក​ដ៏ថ្លៃថ្លាក្នុងការបង្ការ និងការប្រយុទ្ធទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ  ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់​រំឭកអំពីសារៈសំខាន់​នៃការដាក់ឱ្យអនុវត្តវិធានការ​ក្នុងការប្រើប្រាស់​ស្រោមអនាម័យ១០០% ពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ១៩៩៩ តាមលិខិតជូនដំណឹងលេខ ៦៦សជណ ដែលបានរួមចំណែកយ៉ាងសំខាន់​ដល់ការកាត់បន្ថយការចម្លងមេរោគអេដស៍ និងជាចំណុចគន្លឹះនៃជោគជ័យក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល    មេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា។
សព្វថ្ងៃ បើទោះបីជាកម្ពុជា​បានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងកំពុងផ្តល់សេវាព្យាបាលដោយ​ឱសថប្រឆាំងមេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍​មួយចំនួនធំអាចបន្តរស់រាន និងមានសុខភាពប្រក្រតីក្តី ក៏ករណីឆ្លងថ្មីនៅតែបន្តកើតមាន។ ដូច្នេះជម្រើសដែលល្អបំផុតគឺ ការបង្ការការចម្លងមេរោគអេដស៍ តាមរយៈការបន្ត​នូវការវិធានការជំរុញការប្រើប្រាស់ស្រោមអនា    ម័យឱ្យបាន១០០% ដែលជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរឯកឧត្តម ពិន ឈិន និងសហការី ឱ្យមានសុខភាពល្អ និងទទួលបាជោគជ័យគ្រប់ភារកិច្ច។