ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី១ អាណត្ត ២០១៨-២០១៩

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការ សម្របសម្រួល​មូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​សម្របសម្រួល មូលនិធិសកលកម្ពុជាលើកទី១ អាណត្ត ២០១៨-២០១៩។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល​មូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក សមាជិកាចំរុះដែលមាន​តំណាងពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយ ដែលផ្តល់ជំនួយហិរញ្ញទានដល់​គម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្​សុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជន​ដែលមានជំងឺ និង/រឺរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
គោលការណ៍អភិបាល​កិច្ចល្អរបស់គម្រោង​កម្មវិធីផ្តល់​ហិរញ្ញវត្ថុដោយមូលនិធិសាកល គឺផ្តោតលើភាព​ជាម្ចាស់ប្រទេស អភិបាលកិច្ច​ដែលមានការចូលរួម តម្លាភាព និង គណនេយ្យភាព និងផ្តោតលើលទ្ធផលឬសមិទ្ធិផលសម្រេចបាន។
កិច្ចប្រជុំពេញអង្គគណៈកម្មាធិការ​សម្របសម្រួល មូលនិធិសកលកម្ពុជាពេលនេះ មានវត្តមានចូលរួមរបស់ក្រុមគ្រប់គ្រង​មូលនិធិគម្រោងមូលនិធិសាកល ពីទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ​សំរាប់កម្ពុជា ដឹកនាំដោយលោស្រី Cui Qi មន្រ្តីជាន់ខ្ពស់គ្រប់គ្រងមូលនិធិសាកល​សំរាប់កម្ពុជាផងនោះ  បានពិភាក្សា ធ្វើបច្ចុប្បន្នភាពនៃវឌ្ឍភាពនៃសម្របសម្រួល​ដាក់អោយដំណើការ នៃការអនុវត្តគម្រោងកម្មវិធីមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ សំរាប់រយៈពេល០៣ឆ្នាំ២០១៨ ដល់២០២០ ក្នុងគម្រោងជំនួយ​ដែលមានមូលនិធិ​ប្រមាណ៩៨លានដុល្លា​សហរដ្ឋអាមេរិក។