ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំ នៃគណៈប្រតិបត្តិ សម្របសម្រួលគម្រោងមូលនិធិសាកល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨

នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ​សម្របសម្រួល​មូលនិធិសាកល​កម្ពុជា (Country Coordinating Committee, CCC) បានដឹកនាំគណៈកម្មាធិការប្រតិបត្តិ (Executive Committee) ប្រជុំពិភាក្សា ពិនិត្យវឌ្ឍភាព និង សម្របសម្រួល ការរៀបចំបំពេញតម្រូវការ និង ល័ក្ខខ័ណ្ឌ សំរាប់ការ​ចាប់ផ្តើមនៃការ​អនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដេស៍​សំរាប់ឆ្នាំ២០១៨-២០២០។
គួររំលឹកថា គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៃ​ព្រះរាជាណាចក្រកម្ពុជា សំរាប់រយៈពេល៣ឆ្នាំខាងមុខនេះ ត្រូវបានផ្តល់ជំនួយហិរញ្ញវត្ថុដោយមូលនិធិសាកល នូវទឹកប្រាក់ប្រមាណ៤១ លានដុល្លាសហរដ្ឋអាមេរិក ។
គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នឹងត្រូវបានចាប់ផ្តើម អនុវត្តពីដើមឆ្នាំ២០១៨នេះតទៅ ដោយមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ជាអង្គភាពថ្នាក់ជាតិ ដឹកនាំការអនុវត្តកម្មវិធីជាតិ​សំរាប់ការផ្តល់សេវា ថែទាំ និងព្យាបាល ដោយមានការចូលរួមចំណែក សហការ និង គាំទ្រពីសំណាក់អង្គភាព និង ផ្នែកពាក់ព័ន្ធផ្សេងទៀត សំរាប់បទអន្តរគមន៍ និងការផ្តល់សេវាបង្កការ គាំពារសង្គម ចាំបាច់នានាផង។
អង្គប្រជុំបានផ្តល់អនុសាសដល់ស្ថាប័ន ឬ អង្គភាព អនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺ  អេដស៍ បន្តលទ្ធភាពអោយអង្គការ តំណាងសហគមន៍ និង សមាគមអ្នករស់នៅជាមួយមេរោគ អេដស៍  ធ្វើសកម្មភាពជួយផ្តល់សេវាដល់អ្នកជំងឺ អេដស៍ តាមបណ្តាញរបស់ពួកគេតទៅទៀត។