ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលជួបពិភាក្សាការងារជាមួយ តំណាងបណ្តាញបងប្អូនរស់នៅជាមួយមេរោគអេដស៍ (CPN+)

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលជួប តំណាងបងប្អូនដែលកំពុងរស់នៅ​ជាមួយមេរោគអេដស៍ ដើម្បីស្តាប់កង្វល់ និង សំនូមពរ​របស់បងប្អូនអំពីយន្តការ​បន្តចូលរួមចំណែក និងភាពជាដៃគូពេញលេញ របស់បណ្តាញបងប្អូនអ្នករស់នៅ​ជាមួយមេរោគអេដស៍ ចូលរួមចំណែកនៅក្នុងការផ្តល់សេវា ថែទាំ និងព្យាបាលនៅថ្នាក់សហគមន៍​ផ្ទាល់​នៅពេលដែលគម្រោងមូល​និធិសាកល​ប្រយុទ្ធនឹងជំងឺអេដស៍​ឆ្នាំ២០១៨-២០២០ នឹងត្រូវបានអនុវត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនតំណាងបណ្តាញអ្នករស់នៅ​​ជាមួយមេរោគអេដស៍វិញថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹងអំពីសារសំខាន់នៃក្រុមការងាររបស់ បណ្តាញដែលបាន និងកំពុងចូលរួមចំណែកជំរុញ និងគាំទ្របងប្អូនរស់នៅជាមួយមេរោគអេដស៍​បានទៅទទួលសេវា ថែទាំ និងព្យាបាល អោយបានជាប់លាប់ និងលេបថ្នាំបានត្រឹមត្រូវ មិនស៊ាំជាមួយថ្នាំប្រឆាំងមេរោគអេដស៍ និងបរាជ័យជាមួយការព្យាបាលដោយ​ថ្នាំប្រឆាំងមេរោគអេដស៍ ដែលនឹងបណ្តាលអោយធ្លាក់ខ្លួនឈឺជំងឺ និងស្លាប់ដោយសារជំងឺអេដស៍។ គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ខាងមុខ នឹងបន្តកិច្ចការ និងសហការជាមួយក្រុមការងារ​នៃបណ្តាញបងប្អូនរស់នៅជាមួយមេរោគអេដស៍ ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។