National AIDS Authority
ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី១១

នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាលើកទី១១ អាណត្ត ២០១៦-២០១៧។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក សមាជិកាចំរុះដែលមានតំណាងពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយ ដែលផ្តល់ជំនួយហិរញ្ញទានដល់គម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជនដែលមានជំងឺ និង/រឺរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាពេលនេះ បានបោះឆ្នោត អនុម័តសមាជិកភាពសំរាប់អាណត្តថ្មី ២០១៨-២០១៩។ សមាជិកសមាជិកា ក៏បានពិនិត្យ និង អនុម័តលើលទ្ធផលជ្រើសរើស អង្គភាពអនុវត្តបន្តសំរាប់គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមសហគម៍    មូលដ្ឋានចំពោះបទអន្តរាគមន៍ ថែទាំ ព្យាបាល និង គាំទ្រសង្គមចាំបាច់បំពេញបន្ថែមលើបទអន្តរាគមន៍នានារបស់កម្មវិធីជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសមាជិកា នៃគណៈកម្មា ធិការសម្របសម្រួលមូលនិធិសកលកម្ពុជា ដែលបានខិតខំលះបង់ ចំណាយពេលវេលា កំលាំងបញ្ញាស្មារតី ចូលរួមចំណែកក្នុងការសម្របសម្រួលគម្រោង មូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្ត២ឆ្នាំកន្លងមកនេះ។