ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធ ទិវាពិភពលោកប្រឆាំងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធ ទិវាពិភពលោកប្រឆាំងជំងឺអេដស៍
នៅសាលចតុមុខរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាពិភពលោកប្រឆាំងនិងជំងឺអេដស៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា   បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមក្នុងអង្គពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកគ្គរាជទូត អង្គទូត ឯកឧត្តម លោកជំទាវ  ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធនានា តំណាងក្រុមប្រដាប់អាវុធ តំណាងសង្គមស៊ីវិល ព្រះសង្ឃ ដូនជី និង ក្រុមយុវជន យុវនារី ជាភ្ញៀងជាតិ និងអន្តរជាតិ និងក្មួយៗសិស្ស និសិ្សត  ប្រមាណជាង ៥០០ នាក់។
ជម្ងឺអេដស៍ជាឃាតករដ៏កំណាចមួយ ដែលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើនលាននាក់លើសកលលោក។ កម្ពុជាក៏គេចមិនផុតពីគ្រោះកាចនៃជម្ងឺដ៏សហាវនេះដែរ។ តែដោយសាររាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយ គោលនយោបាយ និងសកម្មភាពច្បាស់លាស់ ទើបការងារប្រយុទ្ធនឹងជម្ងឺអេដស៍បានទទួលជោគជ័យ គួរឱ្យកត់សំគាល់។
ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៧នេះ ព្រះរាជាណាចក្រកម្ពុជាយើង មានអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៥៨៣២១ នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ក្នុងនោះកុមារមានប្រមាណ ៣៤៥៥ នាក់។ 
បន្ទាប់ពីបានស្តាប់សំនួមពររបស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា និង របាយការណ៍វឌ្ឍនភាពនៃការប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសលទ្ធផលជៅគជ័យសម្រេច និង បញ្ហាប្រឈម ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ រួចមក  លោកជំទាវ       ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ដែលជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ជាតិ និងអន្តរជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែង ប្រកបដោយឆន្ទះមុះមុត និងដោយមានការប្តេជ្ញាចិត្តខ្ពស់ធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍បានជោគជ័យជាបន្តបន្ទាប់ គួរជាទីមោទនៈ តាមរយៈការកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី ការកាត់បន្ថយអត្រាមរណភាពដោយជំងឺអេដស៍ថ្មី និងការកាត់បន្ថយអត្រារើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ នេះជាវឌ្ឍនភាព ដែលប្រកបដោយក្តីសង្ឃឹម និងការជឿជាក់ ដ៏ពិតប្រាកដក្នុងការឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី ឬ៩៥-៩៥-៩៥ នាឆ្នាំ២០២៥ ខាងមុខ។
លោកជំទាវ       ឧបនាយករដ្ឋមន្ត្រី បានរំលឹក និង លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ស្រោមអនាម័យឱ្យបានកាន់តែទូលំទូលាយ ព្រោះថាស្រោមអនាម័យគឺនៅតែជាមធ្យោបាយប្រកប ដោយប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបង្ការការចម្លងមេរោគអេដស៍។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយល់ថា ស្រោមអនាម័យតែមួយមិនអាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើជាភស្តុតាងសម្រាប់ចោទប្រកាន់ នៃអំពើជួញដូរផ្លូវភេទបានទេ។ ម្យ៉ាងទៀត យើងត្រូវនាំគ្នាលើកទឹកចិត្តប្រជាជនជាទូទៅឱ្យស្ម័គ្រចិត្តធ្វើតេស្តឈាមពិនិត្យរក មេរោគអេដស៍នៅតាមទីតាំងផ្តល់សេវាពិនិត្យឈាមណាមួយដែលនៅជិតបងប្អូនបំផុត។