ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើតួរនាទី ភារកិច្ច និង ការចូលរួមចំណែករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឃុំ សង្កាត់ក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគ/ជំងឺ អេដស៍ នៅតាមរដ្ឋបាល ឃុំ-សង្កាត់

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ពិគ្រោះយោបល់លើការចូលរួមចំណែករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឃុំ-សង្កាត់ សំរាប់បទអន្តរាគមន៍ និងសកម្មភាព ប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ នៅតាមសហគមន៍ និង រដ្ឋបាល ឃុំ-សង្កាត់។

អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលាមាន ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ដែលអញ្ជើញមកពីវិស័យសុខាភិបាល និង មិនមែនសុខាភិបាល អ្នកតំណាងនៃប្រជាជនទទួលផលប៉ពាល់ជាងគេ និងដៃគូអភិវឌ្ឍនានា។

គោលបំណងនៃអង្គសិក្ខាសាលាគឺ ពិគ្រោះពិភាក្សាលើ យន្តការសម្របសម្រួល អំពីតួនាទី ភារកិច្ច តម្រូវការនៃធនធានរបស់ឃុំសង្កាត់ ដើម្បីចូលរួមចំណែក ក្នុងការការទប់ស្កាត់ប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងឈានទៅកាត់ផ្តាច់ការចម្លងទាំងស្រុងត្រឹមឆ្នាំ២០២៥។

រយៈកាលជាង០២ទសវត្សកន្លងទៅនេះ ប្រទេសកម្ពុជាយើង បានចំណាយធនធានអស់ប្រមាណជា៨០០លានដុល្លារអាមេរីក ដែលភាគច្រើនជាអំណោយ របស់ដៃគូអភិវឌ្ឍន៍ ចំណែករាជរដ្ឋាភិបាលបានទទួលរ៉ាប់រងបន្ទុកប្រមាណ៤៦លាន៨សែនដុល្លារ គឺត្រូវជាប្រមាណ ១៧% នៃចំណាយប្រយុទ្ធ​នឹងជំងឺ អេដស៍ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក បើយោងតាមតួលេខដែលចងក្រងអំពីថវិកាចំណាយលើការងារអេដស៍សរុបកាលពីឆ្នាំ២០១៥។

គួរំលឹកថា មិនហួសពីឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានកំណត់គោលដៅសម្រេចអោយបានគោលនយោបាយ ៩៥-៩៥-៩៥ ។ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ក្នុងពិភពលោក ដែលបានជោគជ័យសម្រេចរួចហើយគោលដៅកៅសិបចំនួន០៣ (៩០-៩០-៩០)៖

៩០% នៃអ្នកដែលបានឆ្លងមេរោគអេដស៍ បានទៅពិនិត្យឈាម និងដឹង ថាខ្លួនមាន ផ្ទុកមេរោគអេដស៍ ។

៩០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ បានទទួលឱសថប្រឆាំងមេរោគអេដស៍ ។

៩០% នៃអ្នកបានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ បានកាត់បន្ថយ ចំនួនមេរោគនៅក្នុងឈាមមកនៅកំរិតតិចបំផុត ។