National AIDS Authority
ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំរួមរវាងគណៈកម្មាធិការប្រតិបត្តិ CCC និង ក្រុមតំណាងប្រជាពលរដ្ឋរងគ្រោះ និងរស់នៅជាមេរោគអេដស៍ របេង និង គ្រុនចាញ់

នាព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្អនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (Country Coordinating Committee, CCC ) បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមរវាង     គណៈកម្មាធិការប្រតិបត្ត CCC និង ក្រុមតំណាងប្រជាពលរដ្ឋរងគ្រោះ និងរស់នៅជាមេរោគអេដស៍ របេង និងគ្រុនចាញ់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបានចែករំលែកផ្លាស់ប្តូរ ព័ត៌មាន កិច្ចសហប្រតិបត្តិការ និង បទពិសោធន៍ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺឆ្លងទាំងបី និងកាត់បន្ថយផលប៉ះពាល់ពីជំងឺទាំងនេះ នាពេលកន្លងមក។

តាមរយៈភាពជាតំណាងអោយសមាជិករបស់ខ្លួន ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (CCC) អង្គប្រជុំក៏ពិនិត្យលើការគាំទ្រ ការចូលរួមចំណែក លទ្ធផលជោគជ័យសម្រេចបាននាពេលកន្លងមក និង ជុំរុញលទ្ធភាពចូលរួមចំណែកសកម្មថែមទៀតក្នុងភាពជាតំណាងរបស់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ និង រស់នៅជាមួយជំងឺទាំងបី នៅក្នុងដំណើការសម្របសម្រួល និងគ្រប់គ្រងគម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺ អេដស៍ គ្រុនចាញ់ និងរបេង ជាពិសេស សំរាប់អាណត្តថ្មី២ឆ្នាំបន្ត ២០១៨-២០១៩។