ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង សមាជិកសមាជិកានៃគណៈប្រតិបត្តិសម្របសម្រួលគម្រោងមូលនិធិសាកល ជួបប្រជុំជាមួយគណៈប្រតិភូមូលទីប្រឹក្សាមូលនិធិសាកល

នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង សមាជិកសមាជិកានៃគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួល គម្រោងមូលនិធិសាកលកម្ពុជា បានជួបប្រជុំជាមួយគណៈប្រតិភូទីប្រឹក្សាវាយតំលៃគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់មូលនិធិសាកល (RAI) ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Graham Brown ។

កិច្ចប្រជុំបានពិភាក្សា និង ផ្លាស់ប្តូរព័ត៌មានក្នុងនាមគណៈកម្មាធិការប្រតិបត្តិអំពី ស្ថានភាព យន្តការ គ្រប់គ្រង និង លទ្ធផលសម្រេចបាននៃគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា និង លទ្ធភាពនៃការរៀបចំរចនាសម្ព័ន្ធ និង ការគ្រប់គ្រង និងឈានទៅដាក់អោយដំណើការអនុវត្តសំរាប់គម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺគ្រុនចាញ់សំរាប់ឆ្នាំ ២០១៨-២០២០។