ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូទីប្រឹក្សាបច្ចេកទេសវាយតម្លៃស្ថានភាពគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់

នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិកាប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជា បានជួបប្រជុំជាមួយគណៈប្រតិភូទីប្រឹក្សាបច្ចេកទេសវាយតម្លៃស្ថានភាពគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់មូលនិធិសាកល ដែលដឹកនាំដោយលោកសាស្រ្តាចា្យ Graham Brown ។

កិច្ចប្រជុំបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និង លទ្ធភាពនៃការបញ្ហារៀបចំ និង កែសម្រួលយន្តការ និង រចនាសម្ព័ន្ធ នៃការគ្រប់គ្រង និង ការសម្របសម្រួល គំរោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា។ កិច្ចប្រជុំពិគ្រោះពិភាក្សានេះ ជាជំនួបដាច់ដោយឡែក មុនកិច្ចប្រជុំរវាងគណៈប្រតិភូទីប្រឹក្សាវាយតម្លៃគម្រោង និង សមាជិកសមាជិកានៃគណៈប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនគណៈប្រតិភូទីប្រឹក្សាអំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងការចូលរួមចំណែក របស់គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជា ក៏ដូចជា គណៈកម្មាធិកាប្រតិបត្តិ នៅក្នុងយន្តការសម្របសម្រួល និង គ្រប់គ្រងគម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់នៅកម្ពុជាជារួម និង ស្ថានភាពដោយឡែកនៃការសម្របសម្រួលគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ។