ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាសាលាពិគ្រោះយោបល់ ស្តីពីការបញ្ចូលគ្រួសាររងផលប៉ះពាល់ដោយសារមេរោគ​​អេដស៏ និងជនងាយរងគ្រោះក្នុងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ

នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាសាលាពិគ្រោះយោបល់ ស្តីពីការបញ្ចូលគ្រួសាររងផលប៉ះពាល់ដោយសារមេរោគ​​អេដស៏ និងជនងាយរងគ្រោះក្នុងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។

អញ្ចើញចូលរួមនៅក្នុងអង្គសិក្ខាសាលា មានថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ លោកស្រីប្រធានអង្គការUNAIDSនៅកម្ពុជា អស់លោក លោកស្រីជាប្រធានលេខាធិការដ្ឋានអេដស៍និងជាប្រធានកម្មវិធីអេដស៍និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥ តំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល​ និងអ្នកតំណាងប្រជាជនប្រឈមមុខខ្ពស់និងអ្នកផ្ទុកមេរោគអេដស៍។

គួររំលឹកថា នៅក្នុង៥ខែដើមឆ្នាំ២០១៧ អ្នកជំងឺអេដស៍ចំនួន១៧៥០០នាក់ ត្រូវបានបានចុះឈ្មោះក្នុងប្រព័ន្ធកំណត់ត្រាអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យចំនួន ៤១ ដែលទទួលបានកញ្ចប់គាំទ្រនៃមូលនិធិសមធម៌ សំរាប់ផ្តល់សេវាថែទាំ ​និងព្យាបាលជំងឺ ដោយឥតបង់កំរ៉ៃ ជូនដល់ប្រជាពលរដ្ឋក្រីក្រ រួមទាំងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅជាមួយមេរោគអេដស៍ផង ដោយរាជរដ្ឋាភិបាលទទួលរ៉ាប់រងពាក់កណ្តាល (៥០%) សំរាប់មូលនិធិសមធម៌ចំណាយជួយអ្នកជំងឺក្រីក្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់អង្គសិក្ខាសាលា និង មន្រ្តីទទួលបន្ទុកកិច្ចការ បន្តយកចិត្តទុកដាក់លើ គ្រួសារក្រីក្រ និងរងគ្រោះរស់នៅជាមួយមេរោគអេដស៍ ទោះជានៅទីណា ពេលណាក្តី សូមស្វះស្វែងរកអោយ ឃើញពួកគាត់ រួចកត់ត្រាដាក់បញ្ចូលពួកគាត់ទៅក្នុងបញ្ជីឈ្មោះគ្រួសារក្រីក្រ ចេញប័ណ្ណសំគាល់ជូនគាត់អោយបានឆាប់រហ័ស និងរក្សាអត្តសញ្ញាណគ្រួសារក្រីក្ររស់នៅជាមួយមេរោគអេដស៍ និង ការសម្ងាត់ជូនពួកគាត់ ជាដាច់ខាត។