ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

កិច្ចប្រជុំគណៈរដ្ឋមន្រ្តី

នៅ​ព្រឹក​ថ្ងៃ​ទី២៥​ ខែ​សីហា ​ឆ្នាំ២០១៧ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ​រាជ​ធានីភ្នំពេញ។ ​

សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមាន៖

១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផលដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០០៦។

២)សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

៣)សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០១៨-២០២០។ ៤)បញ្ហាផ្សេងៗ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ័ក៏បានអញ្ជើញ​ចូលរួមផងដែរ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានបិទសម័យប្រជុំនៅវេលាម៉ោង ១០ៈ៣៥នាទី