ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទអំពីជំងឺអេដស៍នៅប៉ារីស

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណ:ប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ លើកទី៩ ឆ្នាំ២០១៧ (AIS2017) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រារព្ធឡើងពីថ្ងៃទី២៣ ដល់២៦ ខែកក្កដា ឆ្នាំ២០១៧។

សន្និសីទនេះ រៀបចំដោយសង្គមអន្តរជាតិស្តីពីជំងឺអេដស៍បារាំង (International AIDS Society) មានអ្នកចូលរួមចំនួនប្រមាណ៦០០០នាក់ ដែលជាអ្នករៀបចំនយោបាយ និងយុទ្ធសាស្រ្តជាតិ អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត អ្នកផ្ទុកជំងឺអេដស៍ ព្រមទាំងតំណាងសង្គមស៊ីវិលមកពីជុំវិញពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តថ្មីៗក្នុងការប្រយុទ្ធជាមួយជំងឺអេដស៍។

បន្ទាប់ពីចួលរួមក្នុងកិច្ចប្រជុំពេញអង្គស្តាប់បទអន្តរាគមន៍ដែលបង្ហាញពីលទ្ធផលថ្មីៗនៃការសិក្សាស្រាវជ្រាវអំពីជំងឺអេដស៍រួចមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយអ្នកជំនាញបារាំង Jean Spiri ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអំពីជំងឺអេដស៍ប្រចាំតំបន់ Ile-de-France, Antoine Peigney ប្រធានផ្នែកសុខភាពនៃ Expertise France និងឯកអគ្គរដ្ឋទូត Michele Boccoz ទទួលបន្ទុកប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺឆ្លង ដោយមានការចូលរួមពីវេជ្ជបណ្ឌិត Eric Fleutelot អ្នកតំណាងរដ្ឋាភិបាលបារាំងផ្នែកជំងឺឆ្លងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីស្នាក់ការនៅទីក្រុងបាងកក។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានពិភាក្សាជាមួយភាគីបារាំងអំពី ការរៀបចំមជ្ឈមណ្ឌលព័ត៌មានអំពីជំងឺអេដស៍ដែលគ្រោងនឹងរៀបចំនៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពីកម្មវិធីផ្តួចផ្តើម៥%ដែលបារាំងរួមចំណែកក្នុងមូលនិធិសកល និងអំពីកិច្ចហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។