ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ការប្រយុទ្ធនឹងមេរោគអេដស៍ រីកចម្រើនទៅមុខ ជាមួយឱសថព្យាបាលចម្រុះថ្មី និងក្តីសង្ឃឹមលើវ៉ាក់សាំងបង្ការថ្មី

សូមចុចលេី link ដេីម្បីចូលទៅកាន់គេហទំព័រដេីម  www.reuters.com/article/us-health-aids-pharmaceuticals-idUSKBN1A90S6

ការប្រយុទ្ធនឹងមេរោគអេដស៍  រីកចម្រើនទៅមុខ ជាមួយឱសថព្យាបាលចម្រុះថ្មី និងក្តីសង្ឃឹមលើវ៉ាក់សាំងបង្ការថ្មី​

ដោយលោក Ben Hirschler

(ដកស្រង់ពីសារព័ត៌មាន Reuters ដែលបានបោះពុម្ពផ្សាយ នៅថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ២០១៧)

រូបថត ឯកសារ៖ ឱសថ Dolutegravir ត្រូវបានឃើញនៅឯការិយាល័យនៃក្រសួងសុខាភិបាល ទីក្រុងណៃរូបី ប្រទេសកេនយ៉ា នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧

ទីក្រុងឡុងដ៏

 

 

 

បន្ទាប់ពីរយៈពេលបីទសវត្សក្រោយពីការអនុញ្ញាតិអោយប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ជាលើកដំបូងបំផុត ឱសថព្យាបាលមេរោគអេដស៍ កំពុងត្រូវបានមើលឃើញថាស្ថិតក្នុងរលកថ្មីនៃការអភិវឌ្ឍជាមួយរបាយការណ៍របស់អ្នកវិទ្យាសាស្រ្ត ស្តីពីទិន្នន័យវិជ្ជមានលើឱសថព្យាបាល ចម្រុះថ្មី ដែលត្រូវបានផលិតអោយកាន់តែមានភាពប្រសើរ ឡើង និង វ៉ាក់សាំងបង្ការដែលត្រូវបានពិសោធន៍ថ្មី។

បន្ថែមលើសុទិដ្ឋិនិយម មានជោគជ័យនៃឱសថប្រឆាំងមេរោគអេដស៍ ដែលបង្ការការចម្លង ជារបៀបព្យាបាលដែលត្រូវបានគេស្គាល់ថា ការបង្ការជាមុនទល់នឹងការប្រឈមឆ្លងមេរោគអេដស៍ដែលបានដឹងក៏ដូចជាក្តីរំពឹងកាន់តែច្រើន លើការព្យាបាលអោយជាស្ថាពរ ណាមួយបន្ទាប់ពី បញ្ឈប់ការប្រើប្រាស់ឱសថ។

អ្នកស្រាវជ្រាវជឿថាការអភិវឌ្ឍទៅមុខជាការចាំបាច់ ដើម្បីដើរមុន មេរោគអេដស៍ដែលវិវត្តទៅជាស៊ាំជាមួយឱសថព្យាបាលវា បើទោះជាការប្រើប្រាស់ឱសថ៣ ឬ ៤​មុខបញ្ចូលគ្នា ដែលនាំអោយគិតថា ជំងឺអេដស៍លែងជាទណ្ឌកម្មប្រហាជីវិតទៀតហើយ។

ត្រូវការផលិផលថ្មី

លោកស្រីសាស្រ្តាចារ្យ Linda-Gail Bekker អនុប្រធានមជ្ឈមណ្ឌលសិក្សាអំពីមេរោគអេដស៍ ដេស្មុនទូទូ នៅប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា ចំណុចខ្សោយរបស់យើងគឺភាពស៊ាំនៃឱសថ ពីព្រោះថាវីរុសងាយបំលែងខ្លួនឆាប់រហ័សស្មានមិនដល់។

លោកស្រីសាស្រ្តាចារ្យ Bekker ជាប្រធានសមាគមជំងឺអេដស៍អន្តរជាតិផង ដែលបានរៀបចំសន្និសិទនៅទីក្រុងប៉ារីស គ្រាដែលលទ្ធផលថ្មីៗត្រូវបានបង្ហាញផ្សព្វផ្សាយ។

ការប្រកួតប្រជែងផលិតឱសថដែលកាន់តែប្រសើរឡើង និងងាយស្រួល បានអោយមេរោគអេដស៍ក្លាយជាមូលដ្ឋានប្រយុទ្ធមានបានរបស់ក្រុមហ៊ុនផលិតឱសថ ដូចជា ក្រុម Gilead Sciences និង ក្រុមហ៊ុន GlaxoSmithKline ដែលទទួលបានចំណូលរាប់ពាន់លានដុល្លាពីការព្យាបាលដ៏ទំនើប។

ក្រុមហ៊ុនទាំងពីរ បានផលិតអាវុធយុទ្ធភ័ណ្ឌថ្មី បង្ហាញនៅទីក្រុងប៉ារីស។

ទិន្នន័យគ្លីនិកថ្មីបានបញ្ជាក់ ឱសថ bictegravir ផលិតដោយក្រុមហ៊ុន ប្រើព្យាបាលជាឱសថមុនៗ ល្អដូចជា ឱសថ Dolutegravir​ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន GlaxoSmithKline ហើយមានផលរំខានស្រឌៀងគ្នា។ ក្រុមហ៊ុន Gilead ​បានស្នើសុំការអនុញ្ញាតជាផ្លូវការនៅក្នុងខែមិថុនា។

ឱសថទាំងពីរ bictegravir និង dolutegravir គឺជាថ្នាំស្ថិនៅក្នុងចំណាត់ថ្នាក់ហៅថា អាំងតេហ្គ្រាសអ៊ីនីបីទែរ (Integrase Inhibitors) គឺជាថ្នាំមួយប្រភេទដែលបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ខ្លាំងរាំងខ្ទប់មេរោគអេដស៍។

ជាបណ្តោះអាសន្ន ក្រុមហ៊ុន GlaxoSmithKline បានបង្ហាញលទ្ធផលនៃការសិក្សាដែលមានរយៈពេល៩៦ សប្តាហ៍ អំពីថ្នាំចាក់ Integrase Inhibitors មួយប្រភេទទៀត ឈ្មោះ cabotegravir  ដែលសកម្មក្នុងរយៈពេលយូរដោយចាក់ព្យាបាលរាងរាល់៤ ឬ ៨ សប្តាហ៍ម្តង ហើយដែលវាបានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរ និងប្រហែលជាល្អជាងឱសថ ប្រើប្រចាំថ្ងៃធម្មតាកន្លងមក។

ចំពោះក្រុមហ៊ុន GlaxoSmithKline ថ្នាំដែលត្រូវបានផលិត២មុខបញ្ចូលគ្នា តំណាងអោយអនាគតនៃការព្យាបាលមេរោគអេដស៍ ជាពិសេសសំរាប់ការកើនច្រើនឡើងនៃអ្នកជំងឺចាស់ ដែលងាយប្រឈមទៅនឹងផលរំខាននៃការលេបថ្នាំចម្រុះច្រើនមុខ។

ចុងឆ្នាំនេះ ក្រុមហ៊ុនបានរំពឹងថា នឹងទទួលបានការអនុញ្ញាតិ សំរាប់ឱសថព្យាបាលដែលត្រូវបានផលិត២មុខបញ្ចូលគ្នា រួមជាមួយ dolutegravir ជាគ្រាប់តែមួយ ។

ប្រភេទថ្នាំចាក់សកម្មក្នុងរយៈពេលវែងរបស់ក្រុមហ៊ុន GlaxoSmithKline នឹងមិនទាន់បើកចំហរនៅឡើយ​ប៉ុន្តែវានឹងផ្តល់ជាជម្រើសមួយ សំរាប់អ្នកជំងឺដែលមិនចង់លេបថ្នាំប្រចាំថ្ងៃ ហើយដែលអ្នកជំនាញប្រមាណថា មានពី១០ ទៅ២០ភាគរយនៃទីផ្សារ។ ក្រុមហ៊ុន GlaxoSmithKline ក៏ប្រឈមជាមួយគួរប្រជែងក្រុមហ៊ុន Merck & Co ដែលអភិវឌ្ឍថ្នាំដែលសកម្មយូជាងទៀត និងនៅថ្ងៃណាមួយ អាចប្រើជាថ្នាំ ដាំបញ្ចុះនៅក្នុងខ្លួនអ្នកជំងឺបានផង។

លោក David Redfern ប្រធានក្រុមហ៊ុន ViiV មានធុរកិច្ចក្នុងសេវាព្យាបាលមេរោគអេដស៍ ដែលក្រុមហ៊ុន GSK មានហ៊ុនភាគច្រើន ជឿថារឿងមួយដែលច្បាស់លាស់គឺ ការត្រៀមលក្ខណៈប្រគួតប្រជែងខ្លាំងក្លា។

គាត់បានប្រាប់សារព័ត៌មាន រ៉យទ័រ (Reuters) ថា ការប្រគួតប្រជែង នឹងមានចាប់ពីឆ្នាំក្រោយ ប៉ុន្តែយើងមានអារម្មណ៍ថា ជំហររឹងមាំគឺការពារ ហ្វ្រិនឆាយ (franchise) ដែលពួកយើងបានកសាង។

ប្រធានផ្នែកស្រាវជ្រាវគ្លីនិក លោក Andrew Cheng បាននិយាយថា ការផលិតថ្នាំចូលគ្នា ដែលប្រជែងគ្នាគឺ មានលក្ខណៈប្រដំប្រសងគ្នា ហើយពេលនេះគឺអាចមានការផ្លាស់ប្តូរការព្យាបាលថ្មី និងមានប្រសិទ្ធភាពជាង។

ត្រូវការវ៉ាក់សាំង

អ្នកជំនាញជាច្រើនជឿថា វ៉ាក់សាំងបង្ការ នឹងមានតម្រូវការនៅថ្ងៃក្រោយ ដើម្បីបិទបញ្ចប់ការគំរាមកំហែងដោយមេរោគអេដស៍ បើទោះជាច្រើនសតវត្សកន្លងមកកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍបញ្ចប់ដោយការខកចិត្ត។

អ្នកវិទ្យាសាស្រ្ត មិនបោះបង់ឡើយ ហើយរបៀបថ្មី ដែលបង្កើតផ្តើមឡើងដោយ ក្រុមហ៊ុន Johnson & Johnson បានកំពុងសហការជាមួយអ្នកជំនាញរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមផ្សេងទៀត នឹងគ្រោងចូលដល់ដំណាក់កាលពិសោធន៍  IIb​ នាចុងឆ្នាំនេះ។

សេចក្តីសម្រេចជម្រុញឆ្ពោះទៅមុខ ជាមួយវ៉ាក់សាំង ហៅឈ្មោះថា prime-boost vaccine  ដាក់ពិសោធន៍សាកល្បងជាមួយអ្នកជំងឺរាប់ពាន់នាក់ក្នុងទ្វីបអាហ្រ្វិក បន្ទាប់ពីទិន្នន័យដែលគួរអោយមានសង្ឃឹមថា​សមាសភាគពីរ បានបង្កើតអោយមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរាងកាយបានល្អ ​ត្រូវបានបង្ហាញកាលពីថ្ងៃច័ន្ទនៅទីក្រុងប៉ារីស។

វាជាការសាកល្បងបន្តបន្ទាប់ពីការពិសោធន៍ទ្រង់ទ្រាយធំមួយដែលកំពុងតែដំណើការនៅអាហ្វ្រិក ដែលប្រើប្រាស់ទម្រង់កែសម្រួល(modified version) ពីវ៉ាក់សាំងមួយ ដែលបានកាត់បន្ថយការឆ្លង ៣១% នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០០៩។ ក្នុងករណីទាំងពីរ អ្នកស្រាវជ្រាវកំពុងស្វែងរកការកាត់បន្ថយ អត្រា ឆ្លងយ៉ាងតិច៥០% និងសង្ឈឹមច្រើនជាងនេះ។

មន្រ្តីប្រធានផ្នែកវិទ្យាសាស្រ្ត របស់ក្រុមហ៊ុន J & J បានយល់ស្របគ្នាថា ការអភិវឌ្ឍ នៃឱសថ និង វ៉ាក់សាំង គឺមានសារសំខាន់ ដោយមនុស្សប្រមាណ៣៦.៧ លាននាក់នៅជុំវិញពិភពលោក ត្រូវបានឆ្លងមេរោគអេដស៍ ហើយជាងពាក់កណ្តាលនៃពួកគេ រំពឹងថាទទួលការព្យាបាលមួយជីវិត។

គាត់និយាយថាយើងមិនគួរនិយាយថាជោគជ័យលើមេរោគអេដស៍ឡើយ ។ អ្នកដែលបាន ឆ្លងមេរោគ អេដស៍បច្ចុប្បន្ន នឹត្រូវការការព្យាបាលសំរាប់រយៈពេលប្រមាណពី ៣០ ទៅ ៥០ឆ្នាំទៀត ដូច្នេះ វិទ្យាសាស្រ្តនៃការព្យាបាលត្រូវតែអភិវឌ្ឍ ហើយវិទ្យាសាស្រ្តនៃការបង្ការក៏ត្រូវតែវិវត្តទៅមុខដែរ ដើម្បីបញ្ឈប់ការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគអេដស៍។