ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកសិក្ខាសាលាបញ្ចប់ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងគម្រោងជំនួយ មូលនិធិសកលថ្មី

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើល ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC) បានអញ្ចើញជាអធិបតី បើកសិក្ខាសាលាបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីទទួល និង អនុវត្តគម្រោងជំនួយ មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង។ បន្ទាប់ពីបានចំណាយពេលដឹកនាំ សម្របសម្រួល ពិភាក្សាពិគ្រោះយោបល់ និង ចរចារ ជាមួយមូលនិធិសកល និងក្នុងចំណោមស្ថាប័ន និង ផ្នែកពាក់ព័ន្ធជាបន្តបន្ទាប់កន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំសិក្ខាសាលា ពិគ្រោះពិភាក្សាជាចុងក្រោយ និង បញ្ជាក់ សម្រេច លើរចនាសម្ព័ន្ធអនុវត្តគម្រោងកម្មវិធី សំរាប់គម្រោងជំនួយ៣ឆ្នាំខាងមុខ(២០១៨-២០២០)។ តាមរចនាសម្ព័ន្ធថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលជំនួយផ្ទាល់ពីមូលនិធិសកល ចំណែកឯ ក្រសួងសុខាភិបាលជាអ្នកអនុវត្តកម្មវិធី។ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធ ផ្នែកទទួលជំនួយផ្ទាល់រួចហើយ មូលនិធិសកលនឹងបន្តចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកែសម្រួល យន្តការសម្របសម្រួលមូលនិធិសកល ក្នុងន័យធានានូវចីរភាព នៃកម្មវិធីសុខាភិបាលរបស់យើង។ អញ្ចើញចូលរួមក្នុងអង្គសិក្ខាសាលា មានឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលភារកិច្ចជាអ្នកទទួលជំនួយផ្ទាល់ពីមូលនិធិសកល (Principal Recipient) ក្រសួងសុខាភិបាលជាស្ថាប័នទទួលភារកិច្ចអនុវត្តតាមគម្រោងកម្មវិធី (Lead Implementation Team) ក្រុមមន្រ្តីគ្រប់គ្រងមូលនិធិសកលសម្រាប់កម្ពុជាពីស្នាក់ការកណ្តាលមូលនិធិសកលទីក្រុងហ្សឺណែវ និង ផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងទៀត។ គួររំលឹកថាមូលនិធិសកលគ្រោង ផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណជា៩៨ លានដុល្លាសហរដ្ឋអាមេរិកសំរាប់រយៈពេលពីឆ្នាំ២០១៨ ដល់ ២០២០ ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់សំរាប់ព្រះរាជាណាចក្រកម្ពុជា។