ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំកិច្ចប្រជុំពិគ្រោះពិភាក្សាអន្តរស្ថាប័ន ដើម្បីកំណត់សំណុំសកម្មភាព និងគោលការ​ណែនាំសម្រាប់ការដាក់បញ្ចូល​ ការបង្ការការចម្លងមេរោគអេដស៍ និងការឆ្លើយតប​ជំងឺអេដស៍ នៅក្នុងកំរិតសហគមន៍ភូមិ-ឃុំទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានជាអធិបតី និងដឹកនាំកិច្ចប្រជុំពិគ្រោះពិភាក្សាអន្តរស្ថាប័ន ដើម្បីកំណត់សំណុំសកម្មភាព និងគោលការ​ណែនាំសម្រាប់ការដាក់បញ្ចូល​ ការបង្ការការចម្លងមេរោគអេដស៍ និងការឆ្លើយតប​ជំងឺអេដស៍ នៅក្នុងកំរិតសហគមន៍ភូមិ-ឃុំទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។

អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរង នគរបាលជាតិ តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និង ស្ថាប័នពាក់ព័ន្ធច្រើន​រូបទៀត។​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព មានចំនួន៩ចំណុចរួចមក ហើយ ការដាក់បញ្ចូល​បទអន្តរាគមន៍បង្ការ និងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងគោលនយោបាយ ភូមិ-ឃុំ​ មានសុវត្ថិភាពនៅពេលនេះ គឺក្លាយជាចំណុចទី១០ ដែលនឹងចូលរួមចំណែកក្នុងសំណុំសកម្មភាពនៃបទអន្តរាគមន៍នៃបង្ការការចម្លង និងការឆ្លើយតបទៅនឹងមេរោគអេដស៍ ដោយផ្ទាល់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ ដែលជាសមាសភាគដ៏ចំបងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សូមបញ្ជាក់ថា យោងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានណែនាំ ចេញ​ផ្សាយកាលពីចុងឆ្នាំ២០១៣ គឺបានណែនាំដល់អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​ នឹងជំងឺអេដស៍ ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ និងស្ថាប័នពាក់ព័ន្ធ ឲ្យបង្កើតបរិយាកាសគាំទ្រ សម្រាប់ប្រជាជនប្រឈមមុនខ្ពស់ រួមមានស្រ្តី​បំរើសេវាកម្មកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកប្ដូរភេទ និងអ្នកចាក់ថ្នាំញៀនជាដើម។