ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

កិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រចាំខែកក្កដា​ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រចាំខែកក្កដា​ ឆ្នាំ២០១៧ ដើម្បីធ្វើបច្ចុប្បន្នភាពការងារដែលបានអនុវត្តក្នុង​ខែកក្កដា និងធ្វើការរៀបចំផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ។ វត្តមាននៅក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ទាំងអស់ឱ្យព្យាយាមបញ្ចូលបទអន្តរាគមន៍ និងផែនការសកម្មភាព នៃការបង្ការការចម្លងមេរោគអេដស៍អន្តរវិស័យ និងពហុវិស័យ នៅគ្រប់កម្រិតនៃការឆ្លើយតប តាំងពីកម្រិតសហគមន៍ ដល់កម្រិតរដ្ឋបាលថ្នាក់ជាតិ ដោយអមជាមួយផែនការថវិកា និងត្រូវព្យាយាមស្វែងរកកាគាំទ្រពីថវិកាជាតិ និងដៃគូរអភិវឌ្ឍនានា។