ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទូងស្គរអបអរការចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទូងស្គរអបអរការចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯ.ឧ. ទេសរដ្ឋមន្រ្តីអៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់ប្រជាជាតិខ្មែរ ដែលគណ:កម្មការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្រ្ត និងអប់រំរបស់អង្គការសហប្រជាជាតិ (យូណេស្កូ UNESCO) បានសម្រេចចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក តាមរយ: Decision 41 COM 8B.15 នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់ខ្លួន នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកគឺជាសក្ខីភាពប្រវត្តិសាស្រ្តដែលប្រកបដោយមោទនភាពសម្រាប់ប្រជាជាតិខ្មែរ។ នេះជាជោគជ័យថ្មីមួយទៀតដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចបាន។