ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញា​ធរ​ជា​តិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​ មូល​និធិ​សាកល​កម្ពុជា​ បាន​ទទួល​ជួប​ប្រជុំ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​សាក​លទីស្នាក់​ការ​កណ្តាល​ទី​ក្រុង​ហ្សឺ​ណែវ​ រួម​មាន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គ្រប់​គ្រង​គម្រោង​មូល​និធិ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ក្រុម​អធិ​ការកិច្ច​របស់​ក្រុម​ប្រឹក្សា​ភិ​បាលមូល​និធិ​សាកល​

ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​ឆ្នាំ​២០១៧​ នៅ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូ​លី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​សម្រប​សម្រួល​ មូល​និធិ​សាកល​កម្ពុជា​ បាន​ទទួល​ជួប​ប្រជុំ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​សាកល​ទី​ស្នាក់​ការ​កណ្តាល​ទី​ក្រុងហ្សឺ​ណែវ​ រួម​មាន​ក្រុមមន្ត្រីជាន់ខ្ពស់​គ្រប់គ្រង​គម្រោង​មូលនិធិ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ក្រុម​អធិការ​កិច្ច​របស់​ក្រុម​ប្រឹក្សាភិបាល​មូល​និធិ​សាកល ដឹកនាំដោយលោកអគ្គាធិការ Mouhamadou Diagne ​. កិច្ច​ប្រជុំ​បានផ្តោត​ចំបង​លើ​ការ​រៀបចំ ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ និង​យន្ត​ការ​គ្រប់​គ្រង​ សម្រប​សម្រួល​គម្រោង​ជំនួយ​មូល​និធិ​សាកល​ថ្មី​​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​គ្រុន​ចាញ់ ​និង​របេង​ សម្រាប់​ឆ្នាំ​២០១៨​-២០១០​ និង​ពិនិត្យ​លើ​លទ្ធ​ផល​នៃ​ការ​ពិនិត្យ​ស្វែង​យល់ ធ្វើ​សវន​កម្ម​លើ​ការ​អនុវត្ត​គម្រោង​កម្មវិធី​ទាំង​អស់​បច្ចុប្បន្ន​របស់​កម្ពុជា​ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​មូល​និធិ​សាកល ​។ ​កិច្ច​ប្រជុំ​ក៏​បាន​ពិគ្រោះ​ពិភាក្សា ​និង​ផ្លាស់ប្តូរ​ព័ត៌​មាន ​ចំណុច​ល្អៗ​ទាំង​ឡាយ ​និង​កង្វះ​ខាត​ ដើម្បី​ឈាន​ទៅ​កែ​សម្រួល ​និង​ពង្រឹង​យន្ត​ការ​សម្រប​សម្រួល ​ដើម្បី​អោយ​ការ​អនុវត្ត​គម្រោង​កម្មវិធីប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​គ្រុន​ចាញ់ ​និង​របេង ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ កាន់តែ​ទទួលបា​នលទ្ធផល​ល្អ​ និង​ ជោគ​ជ័យ​ថែម​ទៀត​ ​។