ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី បិទកិច្ចប្រជុំពិគ្រោះយោបល់លើសំណើគម្រោងស្នើសុំថវិកាទៅមូលនិធិសាកល រវាងតំណាងសហគមន៍ អង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល

នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគា ហ៊ីម៉ាវ៉ារី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជា (CCC) បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំពិគ្រោះយោបល់នៃតំណាងសហគមន៍ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល លើគម្រោងកម្មវិធីស្នើសុំជំនួយពីមូលនិធិសាកល ដើម្បីបន្តប្រយុទ្ធនឹងជំងឺអេដស៍ សំរាប់ឆ្នាំ២០១៨-២០២០ នៅព្រះរាជាណាចក្រកម្ពុជា។

តំណាងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅ ឬ ប្រឈមទៅនឹងជំងឺអេដស៍ អញ្ជើញមកពី ខេត្ត និង តំបន់នានាទូទាំងប្រទេស តំណាងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ដែលបំពេញការងារក្នុងផ្នែកសុខភាព និងប្រយុទ្ធជាមួយជំងឺអេដស៍ បានចូលរួមពិនិត្យ ពិភាក្សាលើ តម្រូវការជាអាទិភាព របស់អ្នករស់នៅជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និង សហគមន៍ ឬអ្នកប្រឈម និង រងផលប៉ពាល់ជាមួយមេរោគអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមប្រធានគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជាបានថ្លែងអំណរគុណដល់ការចូលរួមរបស់សហគមន៍ និងតំណាងសហគមន៍ពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល តាំងពីកិច្ចប្រជុំពិគ្រោះយោបល់ដំបូងៗ និងនៅពេលនេះ ដើម្បីចូលរួមចំណែក និងបំពេញអោយគ្នាទៅវិញ ទៅមកដើម្បីកសាងគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ដែល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង មានប្រសិទ្ធភាពខ្ពស់ និងចំណាយមានប្រសិទ្ធភាព ខណៈដែលមូលនិធិសាកលមានលទ្ធភាពផ្តល់ជំនួយហិរញ្ញវត្ថុកាន់តែតិចជាងគម្រោងនាពេលកន្លងទៅ។

ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ចូលរួមចំណែកដោយផ្តល់ថវិកាជាតិ ចំនួន៣.៧ លានដុល្លាសហរដ្ឋអាមេរិក សំរាប់ទិញថ្នាំប្រឆាំងមេរោគអេដស៍ និងចំណាយនៅក្នុងគម្រោងមូលនិធិសាកល សំរាប់គម្រោងកម្មវិធីក្នុងឆ្នាំ ២០១៥-២០១៧។ ទឹកប្រាក់ប្រមាណ៤.៥ លានដុល្លាសំរាប់ឆ្នាំ២០១៨-២០២០ ខាងមុខនេះ ហើយរាជរដ្ឋាភិបាល កំពុងតែពិចារណាលើសំណើថវិកាជាតិបន្ថែម៥.១លានដុល្លាសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីចូលរួម ជាមួយមូលនិធិសាកលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ នឹងជួយជ្រោមជ្រែង សម្របសម្រួលជាមួយស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ម្ចាស់ជំនួយជាបន្តទៀត ដើម្បីអោយកង្វល់កង្វះថវិកា និង ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សារបស់បងប្អូន ត្រូវបានពិចារណាដោយយកចិត្តទុកដាក់ និងដាក់បញ្ចូលជាបទអន្តរាគន៍សំខាន់អាទិភាពក្នុងគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍។