ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសគម្រោង កិច្ចសហប្រតិបត្តិការ បង្ការការចម្លងមេរោគអេដស៍ រវាងនាយកដ្ឋាន សុខាភិបាល នៃអគ្គនាយកដ្ឋាន ភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង អង្គការមូលនិធិថែទាំ សុខភាពអ្នកជម្ងឺអេដស៍ និង ប្រកាសឯកអគ្គរដ្ឋទូតសុឆ្ឆន្ទៈសម្រាប់ការងារផ្សព្វផ្សាយអប់រំស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវារី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធិប្រកាស៖

• ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងបង្ការការចម្លងមេរោគអេដស៍ រវាងនាយកដ្ឋាន សុខាភិបាល នៃអគ្គនាយកដ្ឋាន ភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង អង្គការ មូលនិធិថែទាំសុខភាពអ្នកជម្ងឺអេដស៍ និង

• ប្រកាសឯកអគ្គរដ្ឋទូតសុឆ្ឆន្ទៈសម្រាប់ការងារផ្សព្វផ្សាយអប់រំស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និង មន្រ្តី អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ និង នាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិ ដែល បានផ្តួចផ្តើមគម្រោងផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាព និងការបង្ការការឆ្លងមេរោគអេដស៍ ក្នុង ចំណោមយុទ្ធពល និង ក្រុមគ្រួសាររបស់ពួកគេ ជាមួយអង្គការអង្គការ មូលនិធិថែទាំសុខភាព អ្នកជម្ងឺអេដស៍ (AHF) ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានថ្លែងការកោតសរសើរ និងអបសារទរចំពោះ ក្មួយៗជាសិល្បះករ សិល្បះការនី ដែលបានស្ម័គ្រចិត្ត លះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុង ការងារផ្សព្វផ្សាយអប់រំ ផ្តល់ចែកចាយព័តមានដែលត្រឹមត្រូវ ដើម្បីបង្ការ និង ទប់ស្កាត់ ការចម្លងមេរោគអេដស៍ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងចំណោម យុទ្ធពល ក៏ដូចជាក្នុងចំណោមប្រជាពលរដ្ឋទូទៅ ហើយដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសុឆ្ឆន្ទៈ សំរាប់កិច្ចការមនុស្សធម៌ដ៏មានតំលៃនេះ។

ឯកឧត្តមបានបញ្ជាក់រំលឹកអំពីសារៈសំខាន់នៃការបង្ការការឆ្លងមេរោគអេដស៍ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង គឺជាកត្តាគន្លឹះនៃការប្រយុទ្ធនឹងជម្ងឺអេដស៍ កាត់បន្ថយការឆ្លងរាលដាល និង ឈានទៅកាត់ផ្តាច់ទាំងស្រុងការចម្លងបន្តមេរោគអេដស៍អោយបានត្រឹមឆ្នាំ២០២៥។ បើទោះជាសាកលលោក និងកម្ពុជាបាន និងកំពុងផ្តល់សេវាព្យាបាល ដោយ ឱសថប្រឆាំង មេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍មួយចំនួនធំ អាចបន្តរស់រាន និងមាន សុខភាពប្រក្រតីក្តី ក៏ករណីស្លាប់ដោយជំងឺដែលពាក់ព័ន្ធជាមួយមេរោគអេដស៍ និងជំងឺអេដស៍ នៅតែបន្តកើតមាន។ លើសពីនេះទៀត ការព្យាបាលតម្រូវអោយលេបថ្នាំប្រឆាំងមេរោគអេដស៍គ្មានទីបញ្ចប់ វា បានបង្កើតជាបន្ទុកចំណាយសំរាប់អ្នកជំងឺ ក្រុមគ្រួសារ សំរាប់ថវិកាជាតិ និង សង្គមជាតិ កាន់តែធ្ងន់ធ្ងរឡើងជាលំដាប់ នៅគ្រាដែល មូលនិធិសាកល និង ម្ចាស់ជំនួយអន្តជាតិ បាន និង បន្តកាត់បន្ថយជំនួយហិរញ្ញវត្ថុ សំរាប់ទិញ ឱសថប្រឆាំងមេរោគអេដស៍ផ្តល់មកអោយកម្ពុជា។ ជម្រើសដែលល្អបំផុតគឺ ការបង្ការការឆ្លងមេរោគអេដស៍ ដូចដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ អង្គការ AHF និងក្មួយៗជា ឯកអគ្គរដ្ឋទូតសុឆ្ឆន្ទៈ បានផ្តួចផ្តើម ចូលរូម និងសហការគ្នា នៅក្នុងគម្រោង ផ្សព្វផ្សាយអប់រំស្តីពីបង្ការការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសកម្មភាព និង បទអន្តរាគមន៍ដ៏មានសារៈសំខាន់មួយ ។

ជាទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូពរអោយគម្រោងផ្សព្វផ្សាយអប់រំ បង្ការការចម្លង មេរោគអេដស៍ បានទទួលជោគជ័យតាមផែនការ។