ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូបឋមសិក្សា នៅស្រុកបរសេដ្ឋ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបឋមសិក្សា ដោយមានការចូលរួមពី ឯកឧត្តម អស់លោក លោកស្រី ជាអនុប្រធាន និង សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូបឋមសិក្សាក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺចំនួន៣០០នាក់។ បន្ទាប់ពីស្តាប់របាយការណ៍របស់លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបរសេដ្ឋ អំពីការងារអប់រំ សកម្មភាពគណបក្សស្រុក និងការងារឆ្ពោះទៅកាន់ការបោះឃុំសង្កាត់នាពេលខាងមុខរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានមតិសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អំពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចក្នុងការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍជាតិឱ្យបានរីកចម្រើនដូចបច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីអំពីកត្តាសំខាន់ក្នុងការរក្សាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងធានានូវស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានសុំកុំឱ្យលោកគ្រូអ្នកគ្រូជឿការឃោសនាអកុសល ដែលលើកដោយជនអគតិដែលចង់នាំឱ្យមានការផ្លាស់ប្តូរដែលបង្កជាចលាចល និងក្រឡាប់ចាក់ ក្នុងចេតនាផ្តួលរំលំរបបឱ្យសោះ។ បច្ចុប្បន្នយើងកំពុងរៀបចំឱ្យមានកំណែទម្រង់លើគ្រប់វិស័យ ដែលជាលទ្ធផលយើងឃើញមានការផ្លាស់ប្តូរដូចជា កម្ពុជាបានប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ប្រាក់បៀវត្សលោកគ្រូអ្នកគ្រូបានដំឡើងជាបន្តបន្ទាប់ ហើយនឹងបន្តដំឡើងដល់ជិត១លានរៀននៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខជាដើម។ ដូច្នេះ យើងកំពុងធ្វើការផ្លាស់ប្តូរ តាមរយៈកំណែទម្រង់ ពីព្រោះថាគណបក្សប្រជាជនកម្ពុជាមិនចេះតែសន្យាចោលទេ បើហ៊ានសន្យាគឺហ៊ានធ្វើ និងមានការទទួលខុសត្រូវ។ នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើឱ្យលោកគ្រូអ្នកគ្រូទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា និងកុំជឿការឃោសនាបោកប្រាស់មុនពេលបោះឆ្នោត ដែលជាការសន្យាចោលរបស់គណបក្សប្រឆាំង។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានឧបត្ថម្ភលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗថវិកា ២០០០០រៀល និងអាវយឺតមួយ គណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋថវិកាចំនួន១៥០០០០រៀល និងកងកម្លាំងការពារចំនួន ១៥០០០០រៀលផងដែរ។ កម្មវិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។