ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលមូលនិធិសាកល អញ្ជើញជាអធិបតី និង ដឹកនាំកិច្ចប្រជុំពិសេស គណៈកម្មាធិការសម្របសម្រួលមូលនិធិសាកល

នា​រសៀល​ថ្ងៃ​ទី​០៩ ​ខែ​មីនា ​ឆ្នាំ​២០១៧​ នៅ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​មូល​និធិ​សាកល​ បាន​អញ្ជើញ​ជា​អធិ​បតី ​និង​ ដឹក​នាំ​កិច្ច​ប្រជុំ​ពិ​សេស ​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​មូល​និធិ​សាកល​ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ លោក ​លោក​ស្រី​ជា​សមា​ជិក​ សមា​ជិកា​​គណៈ​កម្មាធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​កម្ពុជា​ អង្គ​ភាព​ទទួល​ជំនួយ​គម្រោង​មូល​និ​ធិ​សាកល​ ក្រុម​ប្រជាពល​រដ្ឋ​តំណាង​សហ​គមន៍​ ដែល​ប្រឈម​ជា​មួយ​គ្រុន​ចាញ់ ​ដែល​ជា​អ្នក​ទទួល​ផល​ពី​គម្រោង​មូល​និធិ​សាកល​ និង​បណ្តា​អង្គការ​ដៃ​គូរ​អភិវឌ្ឍ ​ម្ចាស់​ជំនួយ ​សង្គម​ស៊ីវិល ​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​មូល​និធិ ​និង​អ្នក​ផ្តល់​ប្រឹក្សា​បច្ចេក​ទេស​នៃ​គម្រោង​មូល​និធិ​សាកល​។ ​គោល​បំណង​នៃ​កិច្ច​ប្រជុំ ​ពិនិត្យ​ និង​ ពិភាក្សា​លំអិត​ជា​ពិសេស ​លើ​សំណើរ​គម្រោង​ស្នើ​សុំ​មូល​និធិ​សាកល​ដើម្បី​ចូល​រួម​ពង្រឹង​ប្រព័ន្ធសុ​ខា​ភិ​បាល​ និង​ សំណើរ​កែ​ប្រែនៃ​សំណើរ​គម្រោង​សុំ​មូល​និធិ​សាកល​សម្រាប់​ប្រយុទ្ធនឹង​ ជម្ងឺគ្រុន​ចាញ់​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សំរាប់​ឆ្នាំ​២០១៨​ ដល់ឆ្នាំ ​២០២០​។ ​គួរ​រំលឹក​ថា ​មូល​និធិ​សាកល​ជា ​មូល​និធិ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​សហ​ប្រជា​ជាតិ ​និង​មានទិស​ដៅ​ចំបង​លើ​ការ​កាត់​បន្ថយ​ អត្រា​ស្លាប់ ​និង​ អត្រា​ឈឺ ​ដែល​បណ្តាល​មក​ពី​ជម្ងឺឆ្លង​ ០៣ ​ប្រភេទ ​គឺ ​ជំងឺអេដស៍ ​របេង ​និង ​គ្រុនចាញ់​ ដែល​បាន​សម្លាប់ ​និង​ គំរាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស​រាប់​លាន​នាក់ ​នៅ​ជំវិញ​ពិភព​លោក​។ ​ការ​ធ្លាក់​ចុះ​នៃ​ជំនួយ​មូល​និធិ​សាកល​ ការ​ផ្លាស់ប្តូរ​ល័ក្ខខ័ណ្ឌ​ក្នុងការ​ផ្តល់​ជំនួយ​ របៀប​របប​ការ​រៀប​ចំ​សំណើ​គម្រោង​ សកម្ម​ភាព​លំអិត​គម្រោង ​និង​យន្ត​ការ ​នៃ​គ្រប់់គ្រង​ និង​ការ​អនុវត្ត​គម្រោង​ជំនួយ ​បាន​និង​កំពុង​ត្រូវ​បាន​ពិចារណា​ ជា​ច្រើន​លើក​ច្រើន​សារ ​និង​ ហ្មត់​ចត់​ ដើម្បី​ជួយ​មាន​ការ​ឯកភាព​គ្នា ​និង​គាំទ្រ​អោយស​កម្មភាព​គម្រោង​កម្មវិធី​អាច​អនុវត្ត​បាន​ពេញ​លេញ ​និង​ជោគជ័យ​ ដោយ​ភាព​ទន់ភ្លន់ ​បត់បែន​ និង​ មាន​កិច្ច​សហ​ការ​ល្អ​រវាង​ភាគីម្ចាស់​ជំនួយ​ និង​ អ្នក​ទទួល​ជំនួយ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ង​សេចក្តីត្រូវការ​នៃ​ការ​ប្រយុទ្ធ​នឹង​គ្រុនចាញ់​នៅ​កម្ពុ​ជា​ ក៏​ដូច​ជា​បំពេញ​គោល​នយោ​បាយ​ ល័ក្ខខ័ណ្ឌ​របស់មូល​និធិ​សាកល​ជាម្ចាស់​ជំនួយ​សំរាប់​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។ ក្នុងអំឡុង​ពេល​ពីឆ្នាំ២០១៨​ ដល់ឆ្នាំ ​២០២០​ មូល​និធិ​សាកល​គ្រោង​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ​៩៨ ​៤៤៥ ​១៥១​ ដុល្លា​សហរដ្ឋ​អាមេ​រិក​ ដល់​កម្ពុជា​ដើម្បី​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង​ និងគ្រុន​ចាញ់ ​ក្នុងនោះ ​ទឹក​ប្រាក់​ជំនួយ ​៤៣​ ០៣៤​ ៩៥៣​ ដុល្លា ​ត្រូវ​បាន​បែងចែក​សំរាប់​ការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​។​